Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនបុរសម្នាក់ ចេញសែកស្អុយ ១ម៉ឺន៥ពាន់ដុល្លារ

ចាប់ខ្លួនបុរសម្នាក់ ចេញសែកស្អុយ ១ម៉ឺន៥ពាន់ដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានចាប់បញ្ជូនខ្លួនពាណិជ្ជករម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ ពន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន “ចេញសែកស្អុយ” ក្នុងទំហំទឹកប្រាក់ចំនួន ១៥ ០០០ដុល្លារ។

បុរសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភួង គឹមយ៉េង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររកស៊ី ស្នាក់នៅផ្ទះលេខ30TB ផ្លូវលេខ ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ពាណិជ្ជករឈ្មោះភួង គឹមយ៉េង ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាល ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈួន ហួរ ធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅអាហារដ្ឋានមួយកន្លែង ឈ្មោះ «បងប្អូន» ស្ថិតតាមផ្លូវលេខ១៣៤ កែងផ្លូវលេខ ២៣៣ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

ប្រភពដដែល បន្តថា ការឃាត់ខ្លួននេះ ត្រូវបានសមត្ថកិច្ចអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ៤០៤ អ.យ.ក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាច ជួញដូរបាន (ចេញសែកស្អុយ)។

តាមដីកាបញ្ជាឱ្យចូលខ្លួន ជនសង្ស័យត្រូវចូលបង្ហាញខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឱ្យបានមុនថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ តាមពាក្យបណ្តឹងរបស់ឈ្មោះហៀង ស៊ីមហុង ភេទស្រី អាយុ៣២ឆ្នាំ ដែលជាម្ចាស់បំណុល៕

RELATED ARTICLES