Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆេះបង្គោលភ្លើង២ដើម ផ្អើលពលរដ្ឋ

ឆេះបង្គោលភ្លើង២ដើម ផ្អើលពលរដ្ឋ

ភ្នំពេញ ៖ បង្គោលភ្លើង ចំនួន២ដើម បានឆ្លងចរន្តអគ្គិសនី កើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចបង្គោលភ្លើង តាមផ្លូវចូលវត្តសំរោងអណ្តែត ស្ថិតក្នុងភូមិក្រុងខ្មែរ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ចរន្តអគ្គិសនីបានឆ្លង ហើយទុស្សេខ្សែភ្លើង បង្កឱ្យមានការឆាបឆេះខ្សែភ្លើង លើបង្គោលភ្លើងខាងលើ យ៉ាងសន្ធោសន្ធៅ លាយសំឡេងផ្ទុះ បែកផ្កាភ្លើងព្រាកៗផង។ ភ្លាមៗប្រជាពលរដ្ឋ ពិសេសអ្នកដែលមានផ្ទះក្បែរកន្លែងកើតហេតុ ភ័យខ្លាចឆេះរាលដាលដល់ផ្ទះរបស់ខ្លួន ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បន្តរាយការណ៍ទៅសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ ដោយពេលរថយន្តពន្លត់អគ្គិភ័យចុះមកដល់ ក៏ទាក់ទងទៅខាងមន្ត្រីជំនាញអគ្គិសនី ឱ្យផ្តាច់ចរន្តអគ្គិសនី នៅចំណុចកើតហេតុសិន រួចទើបបាញ់ទឹកពន្លត់ ដោយពុំបណ្តាលឱ្យឆេះរាលដាលឡើយ។

តាមប្រភពសមត្ថកិច្ច ករណីអគ្គិភ័យនេះ បានបណ្តាលឱ្យខ្សែភ្លើង បានរងការខូចខាត ដាច់ធ្លាក់ពេញផ្លូវ តែពុំបណ្តាលឱ្យឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋនោះឡើយ៕

RELATED ARTICLES