Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរើសអេតចាយ លួចម៉ូតូ ជាប់ខ្នោះ

រើសអេតចាយ លួចម៉ូតូ ជាប់ខ្នោះ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កាលពីវេលាម៉ោង ១០និង៥៥នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្លូវបេតុង ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ពាក់ព័ន្ធករណីអំពើលួច (លួចម៉ូតូរ៉ឺម៉ក) ដែលបានប្រព្រឹត្តនៅត្រង់ចំណុចមុខផ្ទះលេខ ១៦៦ អាអឺ០ ផ្លូវលេខ១៨២ កែងផ្លូវលេខ៣៣៦ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប្រាក់ ស៊ីធូ ហៅអាឡុង ភេទប្រុស អាយុ២០ឆ្នាំ (ថ្ងៃខែ ឆ្នាំកំណើតៈ ០៤-០៤-២០០៤) មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកសម្ភារនិងវត្ថុតាងដកហូតបាន ម៉ូតូរ៉ឺម៉ក ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ)។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំ ណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES