Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្ត្រីឈឺ.../ពោះ សម្រា.../លកូ.../ននៅផ្ទះ

 ស្ត្រីឈឺ…/ពោះ សម្រា…/លកូ…/ននៅផ្ទះ

ខេត្តបាត់ដំបង ៖ ស្ត្រីមានផ្ទៃពោះម្នាក់ កើតមានអាការឈឺពោះសម្រាល តែដោយសារតែបញ្ជូនទៅកាន់មន្ទីរ ពេទ្យមិនទាន់ ក៏សម្រាលនៅផ្ទះតែម្តង មុននឹងអាជ្ញាធរមូលដ្ឋានទទួលបានដំណឹង រាយការណ៍ទៅមណ្ឌលសុខភាព បញ្ជូនគ្រូពេទ្យឆ្មប ចុះជួយសង្គ្រោះ មានសុវត្ថិភាពទាំងម្តាយទាំងកូន ទើបបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសម្រាកព្យាបាលបន្ត។

ករណីស្ត្រីឈឺពោះសម្រាលកូននៅផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា។

ស្ត្រីសម្រាលកូន មានឈ្មោះទុយ នួន អាយុ៣២ឆ្នាំ មានប្តីឈ្មោះផាន ដូង អាយុ៣៣ឆ្នាំ មានលំនៅ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ហើយកូនដែលសម្រាលនេះជាកូនទី៤ និងជាទារិកា (កូនស្រី) មានទម្ងន់២,៣ គីឡូក្រាម។

លោកឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានឱ្យដឹងថា ស្ត្រីខាងលើ ឈឺពោះសម្រាលកូននៅផ្ទះ នាម៉ោងជាង៥ទៀបភ្លឺ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ហើយអាជ្ញាធរភូមិបានរាយការណ៍មកមណ្ឌលសុខភាព ឱ្យជួយអន្តរាគមន៍ ដោយសារមិនបានត្រៀមអ្វីទុកមុនទេ ព្រោះសំអាងថា ទៅពេទ្យ ប៉ុន្តែដោយសារគ្រប់ខែទៅហើយ ណាមួយឈឺពោះខ្លាំងពេកទើបទៅមណ្ឌលសុខភាពមិនទាន់។

ក្រោយពីក្រុមគ្រូពេទ្យឆ្មប បានចុះទៅជួយសម្រាលកូនឱ្យស្ត្រីខាងលើដល់ផ្ទះរួចហើយ  ក៏បានបញ្ជូនទាំងម្តាយនិងទារិកាដែលបានសម្រាលរួចនោះ ទៅសម្រាកនៅមណ្ឌលសុខភាពតក្កវិទ ស្រុកកំពង់សីលា៕

RELATED ARTICLES