Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ

បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើស នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចលក់ប្រេងម៉ាស៊ីនក្លែងក្លាយ មួយកន្លែង ដេប៉ូយីហោ ហេង សុខជា ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិក្រាំងពលទេព សង្កាតរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ការចុះបង្ក្រាបទីតាំងលួចលក់ប្រេងម៉ាស៊ីនក្លែងក្លាយនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន K.I.S និងក្រុមហ៊ុន Siam Kubota Corporation ដោយមានការសម្របសម្រួលនីតិវិធីពីលោករ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយម្ចាស់តំណាងសិទ្ធិផ្តាច់មុខនាំចូល។

ក្នុងពេលចុះឆែកឆេរ សមត្ថកិច្ចរកឃើញប្រេងម៉ាស៊ីន សម្រេចរឹបអូសដកហូត ជាបណ្តោះអាសន្ន រួមមាន ៖-ប្រេងរំអិលម៉ាក NOVA 2T (1L) ចំនួន ៤៩១កំប៉ុង និង NOVA 2T (0,5L) ចំនួន ៧៧១កំប៉ុង (សរុប NOVA 2T ចំនួន ១២៦២កំប៉ុង)។

-ប្រេងរំអិលម៉ាក TRA CHANG (3L) ចំនួន២៨០៨ប៊ីដុង និង TRA CHANG (6L) ចំនួន២៧៨ប៊ីដុង (សរុបប្រេងរំអិលម៉ាក TRA CHANG ចំនួន ៣០៨៦ប៊ីដុង)។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងរយៈពេល៣ម៉ោង សមត្ថកិច្ចជំនាញសម្រេចបញ្ជូនសម្ភារទាំងអស់ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជាបណ្តោះអាសន្ន និងដំណើរការសាកសួរម្ចាស់ទីតាំងឈ្មោះហេង សុខជា តាមនីតិវិធី៕

RELATED ARTICLES