ខេត្តពោធិ៍សាត់ ៖កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីបាក់ស្រុតផ្លូវ នៅ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ដែលបង្កឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។
ករណីបាក់ស្រុតផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រមោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង នេះ គឺកើតឡើងដោយសារប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាច្រើនជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដី នៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះតែម្តង។
ជុំវិញករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើរ ធ្វើការស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវ មេត្តាចុះជួយសម្រួលដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមកបានឆាប់រហ័សវិញផងដែរ៕