Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានទំនើប បុ.../កខឿ.../នផ្លូវក្រោមដី.../ខ្ទេ.../ច

បើកឡានទំនើប បុ…/កខឿ…/នផ្លូវក្រោមដី…/ខ្ទេ…/ច

ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកខឿនផ្លូវក្រោមដី ត្រង់ចំណុចស្ពានអាកាសចោមចៅ បណ្តាលឱ្យរងការខូចខាតទាំងខឿនផ្លូវ និងរថយន្ត សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្លូវក្រោមដី ស្ពានអាកាសចោមចៅ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាជនបរទេសម្នាក់ បើករថយន្តទំនើប ម៉ាកតូយ៉ូតា  Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-9069 ធ្វើដំណើរតាមបណ្តោ យផ្លូវជាតិលេខ៤ ក្នុងទិសដៅពីជើងមកត្បូង លុះធ្វើដំណើរមកដល់ផ្លូវក្រោមដី ស្ពានអាកាសចោមចៅ ដោយបើកឡើងមកផ្លូវសហព័ន្ធរុស្ស៊ី ស្រាប់តែរេចង្កូតទៅបុកខឿនផ្លូវក្រោមដី បណ្តាលឱ្យរថយន្តរងការខូចខាតដូច បែកកង់ទាំងមុខទាំងក្រោយផ្នែកខាងឆ្វេង តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួសទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចនាំយករថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES