Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ៊ីចឹងសោះ! ចា.../ប់មិនចេះអស់គ្រឿ.../ងញៀន! មេ.../ប៉ុស្តិ៍និងប៉ូលិស៨នាក់ ល.../ក់គ្រឿ.../ងញៀន

អ៊ីចឹងសោះ! ចា…/ប់មិនចេះអស់គ្រឿ…/ងញៀន! មេ…/ប៉ុស្តិ៍និងប៉ូលិស៨នាក់ ល…/ក់គ្រឿ…/ងញៀន

ខេត្តព្រៃវែង ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអ្នកលឿង ខេត្តព្រៃវែង និងបក្ខពួក សរុបចំនួន៨នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចាប់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអ្នកលឿង ដែលត្រូវបានកម្លាំងនគរបាលជំនាញស៊ើបអង្កេតឃើញថា ជាមេខ្លោងជួញដូរគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងមូលដ្ឋាននោះ មានឈ្មោះយ៉ែម រ៉ាន់យ៉ា ហៅរ៉ាន់ អាយុ៤២ឆ្នាំ។ ជននេះ ត្រូវបានចាប់សមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេមួយកន្លែង ស្ថិតក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង រួមជាមួយបក្ខពួក។

ក្រោយចាប់ខ្លួន កម្លាំងនគរបាលជំនាញ បានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោកអៀ ហាំឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអ្នកលឿង និងគូកន ដាក់ពន្ធនាគារ ពីបទ “ជួញដូរ ចែកចាយនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន”៕

RELATED ARTICLES