Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់ខ្លួនអ្នកនេសាទ យកទ.../ង់ជា.../តិជា.../ន់លេង

ចា…/ប់ខ្លួនអ្នកនេសាទ យកទ…/ង់ជា…/តិជា…/ន់លេង

ខេត្តក្រចេះ ៖ បុរសម្នាក់ បានយកទង់ជាតិព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើក្បាលទូកពេលកំពុងធ្វើការនេសាទត្រីនៅក្នុងទន្លេ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តក្រចេះ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគបាលក្រុងក្រចេះ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

បុរសដែលជាន់ទង់ជាតិនោះ មានឈ្មោះឃិន ភារម្យ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរនេសាទ មាន លំនៅក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

ជុំវិញករណីខាងលើនេះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ថ្មីៗនេះមានគ្រុបបណ្តាញទំនាក់ទំនងសង្គម គណនីឈ្មោះ របាយការណ៍ថ្មី គ្រុប៥៥៥នាក់ និងគណ នីហ្វេសប៊ុក ឈ្មោះ «បងសំណាង មានលាភ» បានបង្ហោះព័ត៌មានស្តីពីបុរសម្នាក់ យកទង់ជាតិព្រះរាជាណា ចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។

ពាក់ព័ន្ធករណីខាងលើនេះដែរ រដ្ឋបាលខេត្តក្រចេះ បានពជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដូចបានចុះផ្សាយខាងលើរួចមក រដ្ឋបាលខេត្ត បានចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសឈ្មោះឃិន ភារម្យ ភេទប្រុស អាយុ៥២ឆ្នាំ មានលំនៅ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ជាបុគ្គលដែលបានធ្វើសកម្មភាពយកជើងជាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា មកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី។

រដ្ឋបាលខេត្តក្រចេះ សូមថ្លែងអំណរគុណចំពោះសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលតែងយកចិត្តទុកដាក់ការពារ លើកតម្កើងកិត្យានុភាពនិងអត្តសញ្ញាណជាតិ និងសូមទទួលយកនូវរាល់មតិយោបល់ក្នុងការកែលម្អ ដើម្បីស្ថាបនា ក្នុងន័យថែរក្សា ការពារអត្តសញ្ញាណជាតិ និងការអភិវឌ្ឍរបស់ជាតិយើងផង។

ក្នុងករណីឃាត់ខ្លួនជនខាងលើ ទៅសាកសួរនោះ សមត្ថកិច្ចនៅមិនទាន់បង្ហាញអំពីលទ្ធផល នៃការសាកសួរនៅឡើយ ដោយប្រាប់ថា ជនសង្ស័យកំពុងស្ថិតក្នុងការស៊ើបអង្កេតបន្តតាមនីតិវិធី៕

RELATED ARTICLES