Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអា.../ក្លូ ចេញពីគុ.../ក លួ.../ចម៉ូតូ

អា…/ក្លូ ចេញពីគុ…/ក លួ…/ចម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឈ្មោះអាក្លូ ដែលជាចោរជើងចាស់ ជំនាញលួចម៉ូតូ ល្បីឈ្មោះរាប់ឆ្នាំមកហើយ ទើបចេញពីគុកបាន ១ខែ បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេច ចំនួន៣ករណីទៀត ចុងក្រោយអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឱ្យដឹងថា ដោយទទួលបាន បញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរ បាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងផ្ទាល់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ខណ្ឌទួលគោក នគរបាលស្រុកត្រាំកក់ និងនគរបាលស្រុកទ្រាំង ខេត្តតាកែវ ស្រាវជាវ និងឃាត់ខ្លួនជនសង្ស័យជាចោរលួចកាច់ម៉ូតូ បន្តបន្ទាប់ ចំនួន៣នាក់ ព្រមទាំងដកហូតម៉ូតូ ចំនួន៤គ្រឿង ពាក់ពន្ធអំពើលួចយកម៉ូតូរបស់ប្រជាពលរដ្ឋ ចំនួន៣ករណី។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសន ធី ហៅអាក្លូ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរមិនពិតប្រាកដ (ចោរជើងចាស់ ទើបចេញពីពន្ធនា ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤)។ ទី២-ឈ្មោះផាន់ វណ្ណា ហៅ វែង ភេទប្រុស អាយុ៤៤ឆ្នាំ អ្នកទទួលផលចោរកម្ម (ទិញម៉ូតូចោរ) និងទី៣-ឈ្មោះមា វណ្ណី ហៅនី ភេទប្រុស អាយុ៤៤ឆ្នាំ អ្នកទទួលផលចោរកម្ម (ទិញម៉ូតូចោរ)។

លោកវរសេនីយ៍ឯក ម៉ម សាវន បន្តថា អំពើលួចចំនួន៣ករណីនោះ រូមមាន ៖

ករណីទី១-លួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GF -1712 នៅចំណុចក្នុងក្រសួងសុខាភិបាល អគារលេខ៨០ ផ្លូវលេខ២៨៩ ក្រុម១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៩ និង៣០នាទីព្រឹក ដោយជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះប៊ិត រ៉ាវី ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ មន្ត្រីក្រសួងសុខាភិបាល។

ករណីទី២-លួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1DF -0273 នៅចំណុច ក្នុងក្រសួងព័ត៌មាន អគារ AKP ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក ដោយជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះសេង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជំនួយការ ក្រសួងព័ត៌មាន។

និងករណីទី៣-លួចម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-6946 នៅចំណុចក្នុងវត្តសំពៅមាស ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ប្រហែល ៥និង៣០នាទីទៀបភ្លឺ ដោយជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះលីម ស៊ីខុង ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរអ្នក្នរត់ម៉ូតូឌុប។

ចំពោះសម្ភារៈវត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន រួមមាន ម៉ូតូ ចំនួន៤គ្រឿង ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កំពត 1U-2492។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1H-0894។ ៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ ស្លាកលេខ ព្រៃវែង 1H-1648។ ៤-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-6946 (ជាម៉ូតូរបស់ជនរងគ្រោះឈ្មោះលីម ស៊ីខុង)។ ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ម៉ូតូទាំង៤គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES