Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកមាន់ បុ.../កគេ ក្រ.../ឡា.../ប់ខ្លួនឯង

ឡានដឹកមាន់ បុ…/កគេ ក្រ…/ឡា…/ប់ខ្លួនឯង

ខេត្តឧត្តរមានជ័យ ៖ រថយន្តធុនធំ ដឹកមាន់១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ខណៈមេឃកំពុងភ្លៀង បានរេចង្កូតទៅបុកជាមួយរថយន្ត ១គ្រឿងផ្សេងទៀត បណ្តាលឱ្យក្រឡាប់ផ្ងារជើង ចាក់ចោលមាន់ពេញផ្លូវ តែសំ ណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិអន្លង់វែង សង្កាត់កូនក្រៀល ក្រុងសំរោង។

លោកវរសេនីយ៍ត្រី នួន ពន្លឺ នាយការិយាល័យចរាចរណ៍ នៃអធិការក្រុងសំរោង បានបញ្ជាក់ប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងរវាងរថយន្តចំនួន២គ្រឿង រថយន្តទី១ម៉ាក ហ៊ីយ៉ាន់ដាយ ស៊េរីឆ្នាំ២០០៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-0126 បើកបរដោយឈ្មោះគឹម វិបុល ភេទប្រុស អាយុ៥៤ឆ្នាំ មានលំនៅ ភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង (គ្មានអ្នករងរបួស)។ ចំណែករថយន្តទី២-ម៉ាក Nissan Frontier ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ឧត្តរមានជ័យ 2B-0566 បើកបរដោយឈ្មោះសំ វិសាល ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង បើកបរក្នុងទិសដៅពីជើង ទៅត្បូង (គ្មានអ្នករងរបួស)។

តាមប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តហ៊ីយ៉ាន់ដាយ របស់ក្រុមហ៊ុនដឹកមាន់ បើកយ៉ាងលឿនស្លេវដូចហោះ ស្របពេលមេឃកំពុងភ្លៀងក្នុងស្ថានភាពផ្លូវរអិល  បានបោះពួយក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុច កើតហេតុខាងលើ ក៏ជ្រុលទៅបុករថយន្ត ម៉ាក Nissan Frontier ពេញទំហឹង បណ្តាលឱ្យរថយន្តដឹកមាន់ ក្រឡាប់ចាក់មាន់ចោលពេញផ្លូវ តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ដោយឡែក តាមសម្តីអ្នកបើកបររថយន្តដឹកមាន់ បានបញ្ជាក់ប្រាប់ថា មូលហេតុ មកពីគាត់បើកគេចសត្វគោឆ្លងថ្នល់ ទើបបានជាជ្រុលទៅបុករថយន្ត ១គ្រឿងទៀត បណ្តាលឱ្យក្រឡាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES