Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអភិបាលខេត្តពោធិ៍សាត់ បញ្ជា.../រុះ.../ទម្លា.../ក់ទាំងអស់ ប៉ាណូផ្សាយគ្រឿងស្រ.../វឹង

អភិបាលខេត្តពោធិ៍សាត់ បញ្ជា…/រុះ…/ទម្លា…/ក់ទាំងអស់ ប៉ាណូផ្សាយគ្រឿងស្រ…/វឹង

ខេត្តពោធិ៍សាត់ ៖ លោកខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាឱ្យអាជ្ញាធរក្រុង ស្រុក ទាំង៧ ក្នុងខេត្តពោធិ៍សាត់ ជំរុញឱ្យបណ្តាក្រុមហ៊ុន និងអាជីវករលក់ដូរតាមលំនៅឋានទាំងអស់ ទម្លាក់ស្លាកប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ តាមដងផ្លូវសាធារណៈនានា ជាពិសេសតាមបណ្តោ យផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

អនុវត្តតាមបទបញ្ជារបស់លោកអភិបាលខេត្ត ក្នុងការលុបបំបាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ អភិ បាលក្រុងស្រុកនីមួយៗ សហការជាមួយក្រុមហ៊ុន និងអាជីវករលក់ដូរតាមផ្ទះ បាននិងកំពុងតែចុះទម្លាក់ស្លាក សញ្ញាប៉ាណូធំៗតាមដងផ្លូវជាតិលេខ៥ និងរុះរើយីហោស្រាបៀរ តាមផ្ទះជាបន្តបន្ទាប់។

គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ស្លាកសញ្ញា ផ្ទាំងប៉ាណូតូច-ធំ ដែលផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមផ្លូវសាធារណៈក្នុងខេត្តពោធិ៍សាត់ ត្រូវបានរុះរើចេញអស់ស្ទើរទាំងស្រុង ជាពិ សេស តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ខេត្តបាត់ដំបង (ស្រុកក្រគរ ក្រុងពោធិ៍សាត់ និងស្រុកបាកាន)។

ស្លាកសញ្ញា ផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹង ដែលនៅសេសសល់ នឹងត្រូវរុះរើចេញជាបន្ត បន្ទាប់ជារៀងរាល់ថ្ងៃ។

មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចគ្រូបង្រៀនក្នុងខេត្តពោធិ៍សាត់ បានសម្តែងការគ្រាំទ្រចំពោះចំណាត់ការរបស់លោកខូយ រីដា អភិបាលខេត្ត ក្នុងការរុះរើស្លាកយីហោផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរ ចេញពីទីសាធារ ណៈ ដើម្បីកាត់បន្ថយការទទួលទានគ្រឿងស្រវឹង ដល់បងប្អូនប្រជាពលរដ្ឋ ទាំងចាស់ទាំងក្មេង ដែលនាំឱ្យប៉ះពាល់សុខភាពបង្កគ្រោះថ្នាក់ចរាចរណ៍ ឬប្រើអំពើហិង្សាក្នុងគ្រួសារ ដោយសារតែការទទួលទានគ្រឿងស្រវឹង។ 

គួររំលឹកថា ថ្មីៗនេះផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរគ្រប់ប្រភេទ នៅតាមបណ្តារាជធានី-ខេត្ត-ក្រុងមួយចំនួន ត្រូវបានទម្លាក់ចេញជាបណ្តើរៗហើយ ។ ដោយឡែក ខេត្តពោធិ៍សាត់ កំពុងតែចាប់ផ្តើមនៅចុងខែកក្កដា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីមន្ត្រីរាជការ និងប្រជាពលរដ្ឋ៕

RELATED ARTICLES