Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ចប់បេសកកម្មរកឧទ្ធម្ភាគចក្រធ្លា.../ក់ អ្នករុ.../ករក ក្រា.../បសំពះកន្ទុំរុយយន្ត

បញ្ចប់បេសកកម្មរកឧទ្ធម្ភាគចក្រធ្លា…/ក់ អ្នករុ…/ករក ក្រា…/បសំពះកន្ទុំរុយយន្ត

ភ្នំពេញ ៖ ក្រោយពីបានបញ្ចប់បេសកកម្មរុករកឧទ្ធម្ភាគចក្រធ្លាក់ នៅភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្ត ពោ ធិ៍សាត់ ដោយជោគជ័យ រកឃើញសាកសពពីឡុតរងគ្រោះទាំង២នាក់ និងបានវេចខ្ចប់ ដឹកសពមករៀបចំធ្វើបុណ្យតាមប្រពៃណី នៅមូលដ្ឋាកងទ័ពជើងអាកាស ពោធិ៍ចិនតុង រួចមក ក្រុមអ្នករុករកតាមផ្លូវអាកាសម្នាក់ ដែលជាអ្នករកឃើញឧទ្ធម្ភាគចក្រ Z9 MH-912  ធ្លាក់នៅភ្នំយ៉ាវយ៉ៃ នោះ បានក្រាបសំពះឧទ្ធម្ភាគចក្រ ធុនតូច ពណ៌ក្រហម ១គ្រឿង ម៉ាក XU-288 របស់ក្រុមហ៊ុន Helistar Cambodia ដែលកន្ទុំរុយយន្តនេះហើយ បានដឹកនាំក្រុមការងាររុករកឧទ្ធម្ភាគចក្រធ្លាក់ នៅភ្នំយ៉ាវយ៉ៃ ឃុំថ្មដា នោះបានជោគជ័យ និងដោយសុវត្ថិភាព ។

  អ្នករុករកតាមផ្លូវអាកាស ជាមួយឧទ្ធម្ភាគចក្រធុនតូច XU-288 ដែលជាមន្ត្រីយោធាមួយរូប ដែលបានប្តេជ្ញាចិត្តខិតខំគ្រប់មធ្យោបាយ ស្វែងរកឧទ្ធម្ភាគចក្រ Z9 MH-912 និងពីឡុត ២នាក់ ឲ្យទាល់តែឃើញនោះ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោកបានបង្ហោះរូបភាពក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នូវឃ្លីបវីដេអូខ្លី ស្ដីពីសកម្មភាពលោកដើរសំដៅឧទ្ធម្ភាគចក្រធុនតូច ពណ៌ក្រហម ១គ្រឿង ដែលជាមធ្យោបាយសម្រាប់លោកហោះហើរលើអាកាស ឆ្វែលរកឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង រហូតបានឃើញដោយជោគជ័យនោះ រួចក្រាបសំពះ ចំនួន៣ដង ជាការដឹងគុណដល់កន្ទុំរុយយន្តនេះ។

 បុរសជាមន្ត្រីយោធាខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះ អមជាមួយវីដេអូខាងលើនេះថា “XU-288 (Helistar Cambodia) អ្នករក្សាជីវិតខ្ញុំ ហើយធ្វើឲ្យបេសកកម្មរុករក Z9 HM- 912 ដ៏សែនគ្រោះថ្នាក់មួយនេះ ទទួលបានជោគជ័យ នៅវេលាម៉ោង ១:៣៤នាទី ថ្ងៃទី២៩ ខែ៧ ឆ្នាំ២០២៤“ ។

 មន្ត្រីយោធា ជាកងកម្លាំងរុករកខាងលើ បានសរសេរបន្ថែមថា “អ្វីដែលខ្ញុំខិតខំព្យាយាម និងសន្យាជាមួយអ្នកទាំង២ ឥឡូវខ្ញុំធ្វើបានហើយ អ្នកទាំង២ នឹងទៅដល់ផ្ទះ ក្នុងពេលឆាប់ៗនេះ“ ។

  កម្លាំងរុករកខាងលើ ក៏បានឲ្យដឹងថា ក្រោយពេលលោកទទួលបានជោគជ័យក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រ Z9 MH-912  នោះ  បងស្រីធំរបសើលោក បានទូរស័ព្ទមកផ្តល់កម្លាំងចិត្ត និងត្រៀមរៀបចំនំបញ្ចុក ទទួលលោកផងដែរ។

គួរបញ្ជាក់ថា ករណីឧទ្ធម្ភាគចក្រយោធា១គ្រឿង បានបាត់ការទាក់ទងជាមួយទីបញ្ជាការកងទ័ពជើងអាកាស និងសង្ស័យធ្លាក់ នៅតំបន់ភ្នំ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នោះ បន្ទាប់ពីកងកម្លាំងយោធាបានធ្វើប្រត្តិបត្តិការរុករកទាំងតាមផ្លូវអាកាស និងផ្លូវថ្មើរជើង អស់រយៈពេល ១៧ថ្ងៃ បានប្រទះឃើញឧទ្ធម្ភាគចក្រ Z9 MH-912 នោះ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយរកឃើញសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឧទ្ធម្ភាគចក្រដែលធ្លាក់នោះ។ ចំណែកអាកាសយានិកម្នាក់ទៀត ឈ្មោះស៊ុន ផល្លា ត្រូវបានរកឃើញសាកសពនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចម្ងាយពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ប្រមាណ២១០ម៉ែត្រ។ 

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រ Z9 MH-912 បានទទួលបេសកកម្មហ្វឹកហ្វឺនចម្ងាយឆ្ងាយ ដោយផ្លូវហោះហើរចេញពីភ្នំពេញ ទៅថ្មដា ហើយពីថ្មដា ទៅពោធិ៍សាត់ និងចេញពីពោធិ៍សាត់ វិលទៅរាជធានីភ្នំពេញវិញ ស្រាប់តែកុសល ឧទ្ធម្ភាគចក្រ Z9 MH-912 បានបាត់ការទាក់ទងជាមួយទីបញ្ជាការកងទ័ពជើងអាកាស នៅល្ងាចថ្ងៃដដែលនោះ និងសង្ស័យធ្លាក់នៅតំបន់ភ្នំ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយភ្លាមៗនោះ កម្លាំងចម្រុះ បានចុះរុករកភ្លាមដែរ តែដោយសារកត្តាអាកាសធាតុមិនអំណោយផល មានភ្លៀងធ្លាក់ជាប់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ នៅតំបន់ដែលយន្តហោះធ្លាក់ចុះនោះ ទើបកម្លាំងរុករកសរុបប្រមាណ ១ពាន់នាក់ (ទាំងកម្លាំងថ្មើរជើង និងកម្លាំងអាកាស) បានប្រើរយៈពេល១៧ថ្ងៃ រហូតមកដល់រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ទើបរកឃើញឧទ្ធម្ភាគចក្រ Z9 MH-912 បានធ្លាក់នៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងបណ្តាលឱ្យអាកាសយានិកទាំង២រូប ត្រូវពលីជីវិត។

សូមបញ្ជាក់ដែរថា អាកាសយានិករងគ្រោះ ទាំង២រូប ទី១-លោកវរសេនីយ៍ទោ ស៊ុន ផល្លា មានប្រពន្ធឈ្មោះ ខាន់ ចាន់ធុល អាយុ៣៨ឆ្នាំ និងមានកូន២នាក់ក្នុងបន្ទុក (កូនប្រុសឈ្មោះ ខន រតនៈបញ្ញា អាយុ១២ឆ្នាំ កូនស្រីឈ្មោះ ខន រតនៈលីហ្សា អាយុ៩ឆ្នាំ) និងមានលំនៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២-លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ អាយុ ៣៥ឆ្នាំ មានប្រពន្ធឈ្មោះឆែម កល្យាណ អាយុ៣១ឆ្នាំ និងមានកូន២នាក់ក្នុងបន្ទុក (កូនស្រីឈ្មោះខេង ឌឹមរកត អាយុ៥ឆ្នាំ កូនប្រុសឈ្មោះខេង ឌីវិភព អាយុ៣ឆ្នាំ) និងមានលំនៅក្នុងភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕

RELATED ARTICLES