Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអគារកំពុងសាងសង់ បា.../ក់ស្រុ.../តដំបូល

អគារកំពុងសាងសង់ បា…/ក់ស្រុ…/តដំបូល

ខេត្តកំពង់ស្ពឺ ៖ អគាររោងចក្រកំពុងសាងសង់មួយកន្លែង នៅសុខៗបានបាត់ស្រុតដំបូល បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង សំណាងល្អ មិនទាន់ដល់ម៉ោងកម្មករសំណង់ចូលបំពេញការងារ ទើបមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ករណីបាក់ស្រុតដំបូលសំណង់អគាររោងចក្រនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង១០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្នុងក្រុមហ៊ុន Ventura leatherwear (CD) Co.,Ltd ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ការបាក់ស្រុតដំបូលអគារកំពុងសាងសង់នេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់កម្មករនោះទេ ព្រោះក្រុមកម្មករមិនទាន់ចាប់ផ្តើមធ្វើការងារនៅខាងក្នុងអគារខាងលើនៅឡើយ។

ប្រភពដដែល បន្តថា តាមកាសាកសួរព័ត៌មានពីអ្នកគ្រប់គ្រងក្រុមហ៊ុន បានឱ្យដឹងថា អគារខាងលើ មានទំហំ៤០០០ម៉ែត្រការ៉េ ជាអគារសាងសង់ថ្មី ដែលថៅកែតម្រូវឱ្យធ្វើជាអគារផលិតកម្មគំរូ ជាកន្លែងច្នៃម៉ូដ និងជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដែលត្រូវធ្វើឱ្យបានល្អបំផុត។

ប្រភពខាងលើ បានប្រាប់បន្តថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ថៅកែក្រុមហ៊ុន បានចុះមកពិនិត្យការសាងសង់ ហើយថៅកែ បានកត់សម្គាល់ថា អគារនេះ ធ្វើមិនបានត្រឹមត្រូវតាមស្តង់ដារដែលគាត់ចង់បាននោះទេ និងបានតម្រូវឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ធ្វើការកែសម្រួលផ្នែកដំបូលឡើងវិញ។ ស្រាប់តែមកដល់វេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដំបូលអគារនេះ បានបាក់ស្រុតតែម្តង។

តាមការបញ្ជាក់ពីសមត្ថកិច្ច ដោយសារជាអគារថ្មីកំពុងសាងសង់ ដូចនេះមិនទាន់មានកម្មករបំពេញការងារនៅ ក្នុងអគារនេះទេ មិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតកាបូប មានកម្មករនិយោជិត សរុប៧៦៦០នាក់ (ស្រី៤៣២៦នាក់)៕

RELATED ARTICLES