Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមេការសំណង់ស្រវឹង បើកឡានបុ.../កចូលផ្ទះសម្អាងការ

មេការសំណង់ស្រវឹង បើកឡានបុ…/កចូលផ្ទះសម្អាងការ

ខេត្តសៀមរាប ៖ បុរសម្នាក់ ជាអ្នកម៉ៅការសំណង់ម្នាក់ ទើបនឹងចេញពីផឹកស៊ីស្រវឹងជោក បើករថយន្តបុកចូលផ្ទះសម្អាងការ ១កន្លែង បណ្តាលឱ្យរងការខូចខាតទ្វារដែក ទ្វារកញ្ចក់ និងសម្ភារៈក្នុងផ្ទះ អស់មួយចំនួនធំ សំ ណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ហើយក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបង្កហេតុ យកទៅសាកសួរ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះសម្អាងការមួយកន្លែង ស្ថិតនៅទល់មុខសណ្ឋាគារ សំមួនអង្គរ ក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

បុរសជាអ្នកបើករថយន្តបង្កហេតុ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអេង រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរម៉ៅការសំណង់ មានស្រុកកំណើតនៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងមានលំនៅ ភូមិកំពង់ស្រណាញ់ សង្កាត់កំពង់ស្រណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងនគរបាលការិយាល័យជំនាញ បានបន្តស្រាវជ្រាវរហូតឈានដល់នាំខ្លួនមុខសញ្ញាម្នាក់ឈ្មោះអេង រ៉ា ភេទប្រុស មុខរបរម៉ៅការ សំណង់ នាំយកមកសាកសួរ។

ប្រភពដដែល បន្តថា ក្រោយកើតហេតុ ម្ចាស់ផ្ទះសម្អាងការ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ច ដើម្បីទាមទារសំ ណងនូវការខូចខាតទាំងស្រុង។

ករណីនេះ ជនបង្កហេតុត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES