Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុ.../ស្សេខ្សែភ្លើង ឆេះប្រអប់ភ្លើង ផ្អើ.../លទាំងយប់

ទុ…/ស្សេខ្សែភ្លើង ឆេះប្រអប់ភ្លើង ផ្អើ…/លទាំងយប់

ភ្នំពេញ ៖ ប្រអប់ភ្លើងមួយកន្លែង ត្រូវបានឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះបង្កការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី ដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ។

 ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៥២៨ កែង៣៣៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបង្គោលភ្លើង១ដើម ដែលរុំព័ទ្ធដោយខ្សែកាប និងមានប្រអប់ភ្លើង១ផងនោះ ស្រាប់តែនៅសុខៗឆ្លងចរន្តអគ្គិសនីទុស្សេ បង្កជាអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ ចុះមកអន្តរាគមន៍ ភ្លាមៗ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បានចេញរថយន្ត១គ្រឿង មកអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់គ្រប់គ្រងបាន១០០ភាគរយ ដោយមិនបង្កឱ្យឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋ និងមានអ្នករងរបួសនោះទេ៕

RELATED ARTICLES