Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុ.../ស្សេខ្សែភ្លើង ឆេះផ្ទះ១ខ្នងហ្ម.../ត់

ទុ…/ស្សេខ្សែភ្លើង ឆេះផ្ទះ១ខ្នងហ្ម…/ត់

ខេត្តកណ្តាល ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយសារមូល ហេតុឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ធ្វើឱ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងលេបត្របាក់ផ្ទះខាងលើអស់។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកអម្ពិល សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះសង់ពីឈើប្រក់ស័ង្កសី មានទំហំ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ រងខួចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សខ្សែភ្លើង ឆេះរាលដល់ផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យផ្អើលអ្នកភូមិនាំគ្នាជួយពន្លត់ដែរ តែមិនឈ្នះ ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ចជំនាញ ឱ្យជួយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ មកជួយ អន្តរាគមន៍ភ្លាមៗតែម្តង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានខាងលើ លោកចាន់ តារា អភិបាលក្រុងអរិយ ក្សត្រ បានចុះដឹកនាំកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញដោយផ្ទាល់ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ភ្លើងភ្លាមៗដែរ ដោយមិនបង្កឱ្យឆេះរាលដាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងនោះឡើយ តែគួរឱ្យស្តាយផ្ទះខាងលើ បានរងការខូចខាតអស់ទាំងស្រុងទៅហើយ៕

RELATED ARTICLES