Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថភ្លើងដឹកប្រេង បើកធ្លាក់ផ្លូវក្រ.../ឡា.../ប់

រថភ្លើងដឹកប្រេង បើកធ្លាក់ផ្លូវក្រ…/ឡា…/ប់

ខេត្តពោធិ៍សាត់ ៖ រថភ្លើងដឹកប្រេង ១ខ្សែ ធ្វើដំណើរពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យឆ្ពោះទៅកាន់រាជធានីភ្នំពេញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង ចំនួន៦ទូ (ទូទទេ) សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ។

ឧប្បត្តិហេតុនេះ កើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ។

លោកផន រឹម អ្នកនាំពាក្យក្រសួងធារណការនិងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ថា នៅវេលា ម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែ ចេញដំណើរពីបាត់ដំបង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូរថភ្លើងដឹកប្រេងឥន្ធនៈ ចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុច PK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៦ទូ (ទូទទេ) តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ។អ្នកនាំពាក្យបានឱ្យដឹងថា ក្រុមការងារនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ និងយករថយន្តស្ទូចលើកទូរថភ្លើងមកដាក់លើផ្លូវដែកវិញ។

លោកផន រឹម បានគូសបញ្ជាក់ថាបន្ថែមថា  ក្រុមការងារបច្ចេកទេសកំពុងពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដោយមើលឃើញស្ថានភាពផ្លូវដែកខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀង ដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។

អ្នកនាំអ្នកនាំពាក្យបានឱ្យដឹងទៀតថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ដែលទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល តែងបានប្រកាសប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន នឹង នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មឲ្យកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕

RELATED ARTICLES