Friday, September 20, 2024
Homeតារាខ្មែរចាន់ ឡៃវលក្ខណ៍ ៖ស្និតស្នេហ៍កូនធ័មលោកយ៉ែម សំអូន ប្រុសក្មេងជលសារ ជាចំហ

ចាន់ ឡៃវលក្ខណ៍ ៖ស្និតស្នេហ៍កូនធ័មលោកយ៉ែម សំអូន ប្រុសក្មេងជលសារ ជាចំហ

ភ្នំពេញ៖នៅលើបណ្ដាញសង្គមហ្វេសបុក(Stories) កាលពីពេលថ្មីៗនេះ តារាចម្រៀងរូបស្រស់​ចាន់ ឡៃវលក្ខណ៍ បានបង្ហាញរូបភាពកៀកកើយជាមួយកូនធ័មរបស់លោកយ៉ែម សំអូន ឈ្មោះ​​សំអូន ជលសារ ដែលសកម្មភាពនោះ ពួកគេស្អិតល្មូតដូចជាគូសង្សារនិងគ្នាតែម្ដង ខណៈ​ដែល​មុននេះនាងឡៃវលក្ខណ៍ ប្រាប់ថា”ចង់ដឹងនាងមានគូសង្សារ ឬអត់គេ​អាចតាម​ដានហ្វេស​បុក​របស់នាងទៅនឹងដឹងច្បាស់ហើយ ព្រោះមានរឿងអីនាងច្រើនតែបង្ហោះ​លើ​ហ្វេសបុក​”។ប្រ​ភពបានឲ្យដឹងថាពេលនេះស្រីស្រស់ឡៃវលក្ខណ៍ ពិតជាកំពុងតែមានទំនាក់​ទំនងស្នេហា​ជា​មួយជលសារ មែន ហើយដោយសារតែរឿងនេះហើយទើបធ្វើឲ្យលោកសំអូន មិនសប្បា​យចិត្ត និង​មានភាពចម្រូងចម្រាសជាមួយលោកជលសារ រហូតធ្វើឲ្យកូនធ័មដែល​ក្រោមការ​បណ្ដុះ​បណ្ដា​ល​របស់លោកទាក់ទងការចាប់អាជីពជាអ្នកថតរូបមង្គលការ និងថត​ប្រចាំ​ក្រុមហ៊ុន​កម្សាន្ដ​របស់លោកនោះបានរត់ទៅធ្វើការឲ្យក្រុមហ៊ុន​កម្សាន្ដរបស់​លោក​អាឡិច ចាន់ត្រា ជាគូប្រជែងរបស់លោកសំអូន ទៅវិញ ។ដោយឡែកសម្រាប់នាង​ឡៃវលក្ខណ៍ វិញ​ដោយឃើញជលសារ រត់ចោលលោកសំអូន បែបនេះនាងដែលជាតារា​ចម្រៀងម្នាក់​ប្រចាំ​វង្ស​តន្រ្ដីលោកសំអូន ចេញមុខសឹងគ្រប់កម្មវិធី​នោះបានងាក​ទៅធ្វើការឲ្យ​លោកអាឡិច ចាន់ត្រា ដូចលោកជលសារ ដែរ ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅចាន់ ឡៃវលក្ខណ៍ កាលពីពេលថ្មីៗនេះតែ​ត្រូវនារី​ម្នាក់លើកជំនួសនិងថាខ្លួនជាប្អូនស្រីវលក្ខណ៍ និយាយយ៉ាងខ្លីថាបងស្រីនាង ឈប់ប្រើលេខ​នេះហើយបើមានកិច្ចការអី​ឆាត​​ទាក់​ទងទៅហ្វេសបុកនាងតែម្ដងទៅ ។ចំណែកលោកយ៉ែម សំអូន វិញប្រាប់តាមទូរស័ព្ទយ៉ាងខ្លីនៅថ្ងៃតែមួយនេះថា​លោកសុំមិននិយាយអ្វី​ទាក់ទង​រឿង​មួយនេះទេ ។ប៉ុន្ដែលោកសំអូន បានជម្រុញនិងឲ្យយោបល់អ្នកយកព័ត​មានយើងថាគួរតែ​សម្ភាសន៍​ជល​សារ ទៅថាតើគេនិយាយថាម៉េចដែរ…។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីលើកមុនចាន់ ឡៃវលក្ខណ៍ ថានាងមិនចង់ឆ្លើយអ្វីទាំង​អស់​​ទាក់​ទងរឿងឈប់ធ្វើ​ការ​ឲ្យលោកយ៉ែម សំអូន មកធ្វើឲ្យលោកអាឡិច ចាន់ត្រា នោះ​ដោយ​នាងថាជារឿងឯកជន ។យ៉ាងណាវលក្ខណ៍ បានបង្ហាញកាយវិការ​ស្និត​ស្នេហ៍​ជា​មួយលោកជលសារ ដោយចំហ បន្ទាប់ពីលោកយ៉ែម សំអូន វិលមកត្រូវរ៉ូវគ្នាជាមួយអ្នក​នាងយ៉ាន លីនដា ជាលើកទី២ បានរយៈពេលជាង៣ខែ ក្រោយចែកផ្លូវគ្នាអស់រយៈពេល៩ឆ្នាំ ។

  ប្រភពបានឲ្យដឹងថាសកម្មភាពរបស់លោកចាន់ ឡៃវលក្ខណ៍ និងជលសារ ធ្វើឲ្យ​លោក​​​យ៉ែម សំអូន ដេកមិនលក់ ព្រោះពួកគេធ្លាប់ជាកូនចៅដែលលោកទុកចិត្តជាង​គេតែទី​បំផុតទាំងពីរនាក់ក្លាយទៅជាបុគ្គលិកក្រុមហ៊ុន១ដែលជាគូប្រជែងរបស់លោកបែបនេះ ។​សម្រាប់​នាងឡៃវលក្ខណ៍ អាចនឹងលេង១ក្បាច់ទៀតទៀតធ្វើឲ្យលោកសំអូន កាន់តែ​ច្របូក​ច្របល់នោះគឺនាងនឹងដឹកដៃកូនធ័មលោកសំអូន ប្រុសក្មេងរៀបការដែលមានលោក​អាឡិច ចាន់ត្រា ជាអ្នកគាំទ្រនៅពីក្រោយខ្នងតែម្ដង។

 ចាន់ ឡៃវលក្ខណ៍ តារាចម្រៀងមានទឹកដមសម្លេងមធ្យមដែលរូបសម្រស់នាង​ទាក់​ទាញ​​មួយកម្រិតក្រោយកែច្រមុះ ។ស្រីស្រអែមស្រស់រូបនេះធ្លាប់ស្និតស្នាលជាមួយតារា​ចម្រៀ​ង​លោកអ៊ាម វន្នី ហើយពេលនេះនាងមានដៃគូពិសេសគឺជាកូនធ័មរបស់លោកយ៉ែម សំអូន  ។ប្រភពបាន្យដឹងថាលោកជលសារ ផ្ដើមស្នេហ៍នាងវលក្ខណ៍ ក្រោមការណែ​នាំពី​លោ​ក​​សំអូន ប៉ុន្ដែអ្វីដែលភ្ញាក់ផ្អើលនៅពេលពួកគេស្រលាញ់គ្នាមែនទែន ហើយដឹកដៃគ្នា​រត់​ទៅ​ចូល​ក្រុម​ហ៊ុនលោកអាឡិច ចាន់ត្រា នោះលោកសំអូន បែជាឆ្លេឆ្លា និងឆេះដុំតែម្ដង ។យ៉ាង​ណាគេ​ចាំមើលថាតើចាន់ ឡៃវលក្ខណ៍ ពេលជួបមុខឪធ័មលោកជលសារ នាងហ៊ានប្រឈម​ដែរ ឬទេ ?

RELATED ARTICLES