វៀតណាម៖ សកម្មភាពនាំការនាំចេញនិងនាំចូលរបស់វៀតណាមត្រូវបានគេសង្កេតឃើញថាមានការប្រែប្រួលច្រើនបន្ទាប់ពីអំឡុងពេល១ទសវត្សរ៍ដែលប្រជាជាតិមួយនេះបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមួយនិងការកើនឡើងនូវប្រាក់ចំណូលមួយទ្វេជាបីធៀបនឹងឆ្នាំ២០០៧ ។
យោងតាមការិយាល័យពន្ធគយវៀតណាមឲ្យដឹងថាប្រាក់ចំណូលសរុបនៃការនាំចូលនិងនាំចេញរបស់វៀតណាមក្នុងឆ្នាំដំបូងនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកបានកើនឡើង៣១,៣% ធៀបនឹងឆ្នាំ២០០៦ ។
បន្ទាប់ពីអំឡុងពេល១០ឆ្នាំ ប្រាក់ចំណូលនាំចេញ-នាំចូលបានកើនឡើងដល់៣៥០,៧ប៊ីលានដុល្លារខ្ពស់ជាងតួលេខដែលបានចុះបញ្ជីកាលពីឆ្នាំ២០០៧៣ដងឯណោះ ។
ជាងនេះទៅទៀតជញ្ជីងពាណិជ្ជកម្មរបស់វៀតណាមប្រែប្រួលងើបពីការជួបឱនភាពដ៏ធំក្នុងអំឡុងឆ្នាំ២០០៦-២០១១ មកសម្រេចបានផលលើសផ្នែកពាណិជ្ជកម្មឬជួបឱនភាពតិចតួចក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។
ចំណែករចនាសម្ព័ន្ធនៃទំនិញនាំចេញនិងនាំចូលក៏បានបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរវិជ្ជមានជាមួយនិងការថយចុះនៅក្នុងការសមាមាត្រនៃផលិតផលកសិកម្ម ប្រេងឥន្ធនៈនិងរ៉ែនិងកើនឡើងក្នុងការនាំចូលវត្ថុធាតុដើមសម្រាប់ផលិតកម្ម គ្រឿងចក្រនិងសមាសធាតុផ្សំផ្សេងៗ ។
ការអភិវឌ្ឍនៅក្នុងពាណិជ្ជកម្មបរទេសរបស់វៀតណាមក៏បង្ហាញឲ្យឃើញតាមរយៈចំណាត់ថ្នាក់ពិភពលោកនៃការជួញដូរពាណិជ្ជកម្មក្នុងអំឡុងពេល ប៉ុន្មានឆ្នាំមុននេះ ។ ក្នុងឆ្នាំ២០០៦ ចំណាត់ថ្នាក់នាំការនាំចេញនិងនាំចូលទំនិញរបស់វៀតណាមលើពិភពលោកគឺនាំចូលលេខរៀងទី៤៤នាំចេញលេខ៥០ ហើយក្នុងឆ្នាំ២០១៥ ការនាំចេញទំនិញរបស់ប្រទេសនេះបានឡើងមកចំណាត់ថ្នាក់ទី២៧វិញខណៈនាំចូលលេខរៀងទី២៨ក្នុងចំណោមបណ្តាប្រទេសនិងតំបន់ជាច្រើននៅទូទាំងសកលលោក។
ដោយឡែកក្នុងចំណោមប្រទេសសមាជិកអាស៊ាន វៀតណាមវ៉ាដាច់ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខរៀងទី៤ក្នុងផ្នែកប្រាក់ចំណូលនាំចេញនិងនាំចូលទំនិញក្នុងឆ្នាំ២០១៥ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា