Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជ.../ល់មាន់ក្នុងព្រៃខ្មោ.../ច ប៉ូលិសចា.../ប់៧នាក់

ជ…/ល់មាន់ក្នុងព្រៃខ្មោ…/ច ប៉ូលិសចា…/ប់៧នាក់

ខេត្តត្បូងឃ្មុំ ៖ អ្នកញៀនល្បែងជល់មាន់ ១ក្រុម បានប្រមូលផ្តុំគ្នាជល់មាន់ភ្នាល់ដាក់ប្រាក់ នៅចំណុចព្រៃខ្មោច មួយកន្លែង យ៉ាងពពាក់ពពូន លុះសមត្ថកិច្ចទទួលបានព័ត៌មាន ឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់ បានចំនួន៧នាក់។

ករណីបង្ក្រាបអ្នកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នេះ បានធ្វើឡើងកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចព្រៃខ្មោច ស្ថិតនៅភូមិធ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបល្បែងបញ្ជល់មាន់ខាងលើ សមត្ថកិច្ចបានចុះ ល្បាតក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ រួចប្រទះឃើញទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចព្រៃខ្មោច ស្ថិតនៅភូមិធ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ទើបភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការបង្ក្រាប ដោយឃាត់ខ្លួនអ្នកល្បែង បានចំនួន៧នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ១-ម៉ូតូ ចំនួន១៤ គ្រឿង។ ២-បង់រុំខ្នាយមាន់ មួយចំនួន។ ៣-ជញ្ជីងថ្លឹងមាន់ ចំនួន១គ្រឿង។ ៤-កន្ត្រក់ដាក់មាន់ ចំនួន១។ ៥-មាន់ងាប់ ចំនួន២ក្បាល។ លោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សួន ទី និងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងសមត្ថកិច្ចជំនាញ ធ្វើកិច្ចសន្យាអប់រំ បញ្ឈប់មិនឱ្យមានការលេងល្បែងស៊ីសងបន្តទៅទៀត និងបានអនុញ្ញាតឱ្យអ្នកលេងល្បែងជល់មាន់ ទាំង ៧នាក់ ត្រឡប់ទៅមូលដ្ឋានវិញ៕

RELATED ARTICLES