Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតាយាយចា.../ក់ខ្លា.../ឃ្លោក ប៉ូលិសចា.../ប់៤នាក់

តាយាយចា…/ក់ខ្លា…/ឃ្លោក ប៉ូលិសចា…/ប់៤នាក់

ខេត្តបាត់ដំបង ៖ តាយាយ ១ក្រុម បានប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ ចាក់ខ្លាឃ្លោក យ៉ាងពពាក់ ពពូន លុះសមត្ថកិច្ចដឹងក្លិន ឆ្មក់ចុះបង្ក្រាប ឃាត់ខ្លួនតាយាយបានចំនួន ៤នាក់។

ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) នេះ បានធ្វើឡើង កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។

តាយាយទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈុំ ឈន ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ ទី២-ឈ្មោះមួន ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។ ទី៣-ឈ្មោះង៉ែ យ៉ង់ ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ និងទី៤-ឈ្មោះកៃ ហឿន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។

លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានបញ្ជាក់ប្រាប់ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ថា កាលពីរសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងអន្តរាគមន៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្នុង នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ចុះបង្ក្រាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ចាក់ខ្លាឃ្លោក)  នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកអធិការ បញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន៤នាក់ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ចានជ័រនិងគម្របសម្រាប់ក្រឡុកខ្លាឃ្លោក ចំនួន២។ កម្រាលសម្រាប់ចាក់ខ្លាឃ្លោក ចំនួន១ផ្ទាំង។ ប្រាក់ ចំនួន១២០០០រៀល។

ក្រោយពីនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ណែនាំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

RELATED ARTICLES