Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម តៃកុងដេ.../ក ឡានដឹកសំរាមបុ.../ករបាំងថ្ម

 តៃកុងដេ…/ក ឡានដឹកសំរាមបុ…/ករបាំងថ្ម

ភ្នំពេញ ៖ រថយន្តដឹកសំរាម ក្រុមហ៊ុនឯកជន ១គ្រឿង បានបើកបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តា លឱ្យបាក់អស់ ១កង់ និងធ្វើឱ្យទ្រេតបង្គោលភ្លើង ១ដើម ស្ទើរដល់ដី  ដោយសារតៃកុងរថយន្ត ងងុយដេក ងោក១ភាំង ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡ៉ើយ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមជាមួយកម្មករប្រមូលសំរាម ៣នាក់ បានបើករថយន្តដឹកសំរាមរបស់ក្រុមហ៊ុនឯកជន ១គ្រឿង ពាក់ស្លាកលេខ AT24 3-6363 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើង ទៅត្បូង លុះធ្វើដំណើរដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរងការខូចខាតអស់មួយកង់ និងធ្វើឱ្យបង្គោលភ្លើងមួយដើម ទ្រេតស្ទើរដល់ដី។ ឯរថយន្តក៏រងការខូចខាតផ្នែកខាងមុខដែរ តែសំណាងល្អ មិនបង្កឱ្យអ្នករងរបួសទេ។ ចំពោះមូលហេតុ សង្ស័យកុងរថយន្តដឹកសំរាមខាងលើ បើកបរក្នុងស្ថានភាពងងុយដេក។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវាស់វែង រួចស្ទូចរថយន្តបង្កហេតុ យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES