Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋ៣០០នាក់ ត.../វ៉ារឿងដីអាស្រ័យផល

ពលរដ្ឋ៣០០នាក់ ត…/វ៉ារឿងដីអាស្រ័យផល

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ភាគច្រើនជាប្រជាកសិករ រស់នៅក្នុងឃុំព្រែកនរិន្ទ បានប្រមូលផ្តុំគ្នានៅមុខសាលាស្រុកឯកភ្នំ ស្នើសុំឱ្យរដ្ឋបាលស្រុក ជួយផ្លាស់ប្តូរកែប្រែដីអាស្រ័យផលតំបន់២ ដែលកំពុងធ្វើបច្ចុប្បន្នភាព ប្តូរមកជាដីតំបន់១ វិញ ដើម្បីឱ្យពួកគាត់មានសិទ្ធិកាន់កាប់អាស្រ័យផល។

ប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅមុខសាលាស្រុក នៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤ នេះ មានប្រមាណជាង៣០០នាក់ មកពីភូមិចំនួន៥ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និង មានគោលបំណងសុំឱ្យរដ្ឋបាលស្រុកឯកភ្នំជួយ ស្នើសុំដល់ថ្នាក់លើ កែប្រែផ្លាស់ប្តូរដីអាស្រ័យផល តំបន់២ សព្វថ្ងៃមកជាដីតំបន់១វិញ ងាយស្រួលក្នុងការគ្រប់ គ្រងដាំដុះដំណាំផ្សេងៗចិញ្ចឹមជីវិតរស់នៅ។

ប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ មកពីភូមិអន្សងសក ភូមិរាជដូនកែវ ភូមិដួងមារ ភូមិរហាលសួង និងភូមិស្តី។ ពួកគាត់បញ្ជាក់ថា ដីអាស្រ័យផលដែលស្ថិតក្នុងដីតំបន់២ បច្ចុប្បន្នក្នុងប័ណ្ណអាស្រ័យផល អាជ្ញាធរដាក់ដោយកំណត់ថា ជាដីខ្ចីរដ្ឋអាស្រ័យផល ដូច្នេះពួកគាត់មិនចង់បានបែបហ្នឹង។

លោកម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាក់ថា ការប្រមូលផ្តុំគ្នារបស់បងប្អូនប្រជាពលរដ្ឋនេះ មិនមានការសម្រេចអ្វីមួយនោះទេ ក្រៅពីពន្យល់ពួកគាត់ឱ្យបានយល់អំពីច្បាប់ ខណៈដើមឡើយ បងប្អូនប្រជា ពលរដ្ឋទាំងអស់នោះ រស់នៅនិងអាស្រ័យនៅលើដីព្រៃលិចទឹកតំបន់២ ប៉ុន្តែថ្មីៗនេះរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីតំបន់២ ត្រង់ទីតាំងលំនៅឋានរបស់ប្រជាពលរដ្ឋ ដាក់ឱ្យពួកគាត់មានសិទ្ឋិគ្រប់គ្រងកាន់កាប់រួចហើយ តែពេលនេះពួកគាត់មកសុំដីនៅខាងក្រោយផ្ទះគាត់ ឱ្យមានសិទ្ធិកាន់កាប់ទៀត។

លោកអភិបាលស្រុក បានបញ្ជាក់ថា ក្រោយការពន្យល់ផ្អែកតាមផ្លូវច្បាប់ បងប្អូនប្រជាពលរដ្ឋទាំងអស់បានយល់ និងបានរំសាយវិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ៕

RELATED ARTICLES