Friday, September 20, 2024
Homeសន្ដិសុខសង្គមវ៉ៃ.../កម្ទេ.../ចសំណង់រំលោ.../ភចំណីព្រែក

វ៉ៃ…/កម្ទេ…/ចសំណង់រំលោ…/ភចំណីព្រែក

ខេត្តកណ្តាល ៖ អាជ្ញាធរ បានប្រើធម៌ក្តៅ ចុះវាយកម្ទេចរបង និងកាយដីចេញពីទីតាំងមួយកន្លែង ដែលបានសាងសង់និងចាក់ដីរំលោភព្រែក ខុសច្បាប់ បន្ទាប់ពីម្ចាស់ទីតាំងរឹងរូសនិងមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ដែលហាមឃាត់ជាច្រើនលើកច្រើនសា។

ប្រតិបត្តិការចុះវាយកម្ទេចសំណង់រំលោភចំណីព្រែកនព បានធ្វើឡើង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកគួច ចំរើន អភិបាលខេត្តកណ្តាល លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរឃុំ ភូមិ បានវាយកម្ទេចរបង និងកាយដីដែលបានសាងសង់ និងចាក់រំលោភព្រែក ខុសច្បាប់ ដែលមានទីតាំងស្ថិតនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានបញ្ជាក់ប្រាប់ថា ម្ចាស់ទីតាំងនេះ មិនសហការជាមួយអាជ្ញាធរឡើយ រឹងរូសនិងមិនអនុវត្តតាមសេចក្តីជូនដំណឹង និងការហាមឃាត់ជាច្រើនលើកច្រើនសា របស់អាជ្ញាធរ ទើបអាជ្ញាធរសម្រេចចិត្តវាយកម្ទេចចោលតែម្តង។

លោកអភិបាលស្រុក សង្កត់ធ្ងន់ថា នឹងមិនបណ្តែតបណ្តោយឱ្យជនណាករំលោភបំពានលើដីរដ្ឋ បានជាដាច់ ខាត ដោយអនុវត្តប្រកបដោយតម្លាភាព ហើយបើសិននៅរឹងទទឹង នោះអាជ្ញាធរនឹងសម្រេចវិធានការក្តៅតែម្តង៕

RELATED ARTICLES