Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្នងការព្រ.../មា.../នឡានដឹកសំពី.../ងសំពោង

 ស្នងការព្រ…/មា…/នឡានដឹកសំពី…/ងសំពោង

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានប្រកាសឱ្យអ្នកពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោងខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សូមដកខ្លួនជាបន្ទាន់។ ការប្រកាសព្រមានរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងរិះគន់ថា រថយន្តដឹកទំនិញសំពីងសំពោង អាចធ្វើចរា ចរណ៍បាន ដោយសារសមត្ថកិច្ចមួយចំនួន ធ្មេចភ្នែក ទទួលលុយសំណូក។

យោងតាមប្រភពពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា  ពាក់ព័ន្ធទៅនឹងរថយន្តដឹកសំពីងសំពោង ខុសលក្ខណៈបច្ចេកទេស ធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សា ធារណៈ ត្រូវបានមន្ត្រីជំនាញអនុវត្តដូចខាងក្រោម ៖

១-មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ អនុវត្តទៅតាមគោលការណ៍ច្បាប់ចរាចរណ៍ ធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក។

២-ចំពោះអ្នកដែលមករារាំង ឬទាមទារប្រឆាំងការអនុវត្តច្បាប់ចរាចរណ៍ នឹងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់។អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន និងអ្នកពាក់ព័ន្ធសូមដកខ្លួនជាបន្ទាន់!!

ដោយឡែក លោកគួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា “សូមអង្វរ ឈប់ទៅបងប្អូន សូមកោតសរសើរ ការខិតខំ តែដាក់លើសបែបនេះ ហានិភ័យណាស់ ទទួលស្គាល់ថា បានប្រាក់ចំណូលបន្ថែម តែបើគ្រោះថ្នាក់ គឺបាត់បង់ជីវិតខ្លួនឯងនិងអ្នកដទៃ”៕

RELATED ARTICLES