Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែស្រីហាងផឹកស៊ី ល.../ក់ថ្នាំញៀន ជា.../ប់.../ខ្នោះ

ថៅកែស្រីហាងផឹកស៊ី ល…/ក់ថ្នាំញៀន ជា…/ប់…/ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីជាថៅកែហាងផឹកស៊ីមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះបង្ក្រាបឃាត់ខ្លួន និងបានឆែកឆេររកឃើញវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន៤កញ្ចប់ធំ រួមនិងសម្ភារៈពាក់ព័ន្ធមួយចំនួនធំទៀតផង។

ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៧និង៥៧នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្នុងអាហារដ្ឋាន តារា មានទីតាំងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនូវ សុភ័ក្ត្រ អាយុ៤២ឆ្នាំ មុខរបរម្ចាស់អាហារដ្ឋាន តារា ស្នាក់នៅ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នៅវេលាម៉ោង ៧និង៥៧នាទីយប់ ថ្ងៃទ្ងី០៧ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំង គ្រឿងញៀន បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទ ដោយប្រើ ប្រាស់នូវវិធានការជំនាញ ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅក្នុងអាហារដ្ឋាន តារា ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ មានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាម្ចាស់ហាងម្នាក់ ឈ្មោះនូវ សុភ័ក្ត្រ ព្រមទាំងពិនិត្យឆែកឆេករកឃើញ និងដកហូតសម្ភារៈវត្ថុតាង រួមមាន ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់ធំ។ ២-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១។ ៣-ទូរស័ព្ទដៃ ១គ្រឿង។ ៤-ឧបករណ៍បម្រើឱ្យប្រើប្រាស់គ្រឿងញៀន មួយចំនួន។

ស្ត្រីសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកត្រពាំងប្រាសាទ ដើម្បីសាកសួរនិងកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត អនុវត្តតាមនីតិវិធី៕

RELATED ARTICLES