ភ្នំពេញ៖កញ្ញាយស តារាវត្តី បវរកញ្ញា Face Of Cambodia 2023 បានសម្រេចចិត្តបង្ហាញមុខគូស្នេហ៍នៅខែសីហា ឆ្នាំ២០២៤ នេះហើយនាងប្រាប់”នគរធំ “ថានឹងមានគម្រោងដឹកដៃគ្នារៀបការនៅ៥ឆ្នាំ ខាងមុខនេះហើយ ពោលគឺនៅឆ្នាំ២០២៩ ។រូបភាពជាច្រើនបង្ហាញពីស្នេហារបស់ពួកគេមានការយល់ចិត្តគ្នាច្បាស់លាស់ ទើបនាងហ៊ានកំណត់ពីពេលវេលា រៀបការទុកជាមុនដោយគ្មានការបារម្ភពីការប្រែប្រួលពីចំណងស្នេហាមួយនេះ។តាមសកម្មភាពរបស់វត្តី និងគូស្នេហ៍នោះបញ្ជាក់ថាពួកគេបានស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមកហើយ មិនមែនទើបតែពេលថ្មីៗនេះទេ ។
យស តារាវត្តី ថ្លែង ថា”នៅទីបំផុតខ្ញុំបានរកឃើញបុរសពិសេសរបស់ខ្ញុំហើយ។ពួកយើងនឹងដឹកដៃគ្នារៀបការនៅ៥ឆ្នាំ ខាងមុខនេះទៀត ពោលគឺនៅឆ្នាំ២០២៩ “។
បើទោះជាហ៊ានបញ្ចេញមុខអនាគតស្វាមីមែន ប៉ុន្ដែយស តារាវត្តី នៅមិនទាន់ប្រាប់ពីកំណើតស្នេហ៍ និងប្រវត្តិការងារបុរសពិសេសរបស់នាងនោះទេ ប៉ុន្ដែការបង្ហាញមុខគូស្នេហ៍នាពេលនេះរបស់វត្តី ចំពេលដែលនាងកំពុងក្តាប់មុខជំនួញធំដល់ទៅ៥ព្រមគ្នាតែម្ដង ដែលធ្វើឲ្យនាងមមាញឹកទាំងរកស៊ី និងឆ្លៀតរឹតចំណងស្នេហា ជាមួយបណ្ដូលចិត្តព្រមគ្នាតែម្ដង ។អាជីវកម្មក្រៅសិល្បៈដែលតារាវត្តី កំពុងតែតំណើរការនោះមានដូចជា១៖Man Of Food ,២៖By Daravathey ,៣៖TEmm by Daravathey ,៤៖Sexy MaMa By DAravathey និង៥៖ទឹកត្រចៀកកាំព្រិលBy Daravathey ។
បវរកញ្ញារូបស្រស់រូបនេះថ្លែងថា”ខ្ញុំអរគុណដល់ជំនួយការរបស់ខ្ញុំ(Chorng)ដែលបានធ្វើការងារបានយ៉ាងល្អកន្លងមក។ទោះជារវល់មុខជំនួញនិងការសិល្បៈក្ដី ប៉ុន្ដែខ្ញុំនៅតែបន្ដធ្វើការងារសប្បុរសធ័មជាមួយៗប្អូនៗកុមារកំព្រាដូចដុនដែលហើយនៅថ្ងៃទី២៨ ខែសីហា នេះយើងនឹងចែករំលែកក្ដីស្រលាញ់ជាមួយប្អូនៗបន្ដទៀត “។
នេះមិនមែនជាលើកទី១នោះទេដែលយស តារាវត្តី បានធ្វើកិច្ចការសប្បុរសធ័ម តែជាញឹកញាប់ណាស់មកហើយ គ្រាន់តែពេលខ្លះនាងមិនបានបង្ហាញលើបណ្ដាញសង្គមប៉ុណ្ណោះ ។បវរកញ្ញា រូបស្រស់រូបនេះមាននិយមន័យផ្ទាល់ខ្លួនថា”Sharing is Caring = (1 ៖Share Time ,2៖Share Money and 3៖ Share love and Attentiveness)”។
ទាក់ទងរឿងថាតើនាងមានគម្រោងវិលមកប្រកួតបវរកញ្ញានូវកម្មវិធីផ្សេងៗទៀតវិញឬអត់នោះកញ្ញាយស តារាវត្តី ថានាងមិនទាន់កំណត់គោលដៅនោះទេ ប៉ុន្ដែនាងបានចូលរួមតាមវេទិការកញ្ញាឯកជាបន្ដបន្ទាប់។តារាវត្តី ក៍បង្ហើបដែរថានៅឆ្នាំក្រោយនេះនាងនឹងទិញសិទ្ធិ(License)Pageant ដែលនឹងរៀបចំដោយខ្លួនឯងតែម្ដង ។
អ្នកនៅក្នុងវិស័យបរវកញ្ញា និងតារារួមអាជីពសរសើរពីយស តារាវត្តី ថាបវរកញ្ញាអាយុ២៤ឆ្នាំ ទម្ងន់៤៨ គីឡូក្រាម និងកម្ពស់១ម៉ែត្រ ៦៥ សង់ទីម៉ែត្រ រូបនេះពិតជាមានគោលដៅធំមិនធម្មតាឡើយ ព្រោះក្នុងពេលតែ១នាងជោគជ័យទាំងស្នេហានិងកាន់មុខជំនួញដល់ទៅ៥ផ្សេងគ្នាដំណើរការដោយរលូន។អ្វីដែលមិនអាចមើលរំលងបាននោះគឺនាងបន្ដធ្វើកិច្ចការសប្បុរសធ័ម ដោយចំណាយពេលវេលា លុយកាក់ និងក្ដីស្រលាញ់ជាមួយកុមារកំព្រា ជាបន្ដបន្ទាប់ដែលនេះជាគំរូដ៍ល្អមួយសម្រាប់បវរកញ្ញាផ្សេងទៀត ដើម្បីចូលរួមការងារជួយដល់សង្គមជាតិ ៕