Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូ.../លក្លឹបប្រើ.../ថ្នាំ.../ញៀ.../ន ប៉ូលិសបង្ក្រា.../ប១៥៨នាក់

ចូ…/លក្លឹបប្រើ…/ថ្នាំ…/ញៀ…/ន ប៉ូលិសបង្ក្រា…/ប១៥៨នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង  និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគបាលជំនាញ ដោយផ្ទាល់ ចុះឆ្មក់បង្ក្រាបទីតាំងក្លឹបរាត្រីមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រី ជាង១០០នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់ និងរក្សាទុកនូវសាធាតុញៀនដោយខុសច្បាប់ រួចនាំយកទៅស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការឆ្មក់បង្ក្រាបក្លឹបរាត្រីប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្លឹប GT មានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការរឆ្មក់បង្ក្រាបក្លឹបកម្សាន្តនេះ បានដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងបង្ក្រាបបានមនុស្សប្រុសស្រីជាង១០០នាក់ ព្រមទាំងដកហូតបាននូវវត្ថុតាង ថ្នាំញៀន មួយចំនួន។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង  និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា មុនឈានដល់ការបង្ក្រាបនេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងល្អិតល្អន់និងច្បាស់លាស់ ទើបឈានដល់ការឆ្មក់បង្ក្រាបតែម្តង។

ជុំវិញប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្ស ១៥៨នាក់ ក្នុងនោះមានស្រី ៨៣នាក់ ដែលមានទាំងជនជាតិចិន វៀតណាម និងខ្មែរ នាំមកសាកសួរ និងធ្វើតេស្តរកសារធាតុញៀន លើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាបរកមេខ្លោងជូញដូរ អ្នកញៀនគ្រឿងញៀន ដើម្បីកសាងសំណុំរឿង និងប្រមូលភស្តុតាង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា ទីតាំងក្លឹប GT នេះ មានការពាក់ព័ន្ធនឹងសារធាតុញៀន និងសម្បូរមនុស្សច្រើន ចេញចូលនៅទីតាំងនេះ រួមមានជនជាតិបរទេសផងដែរ។

ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីទាំង១៥៨នាក់ រួមនិងវត្ថុតាង យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ដែរ ថ្មីៗនេះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យស្នងការរាជធានី-ខេត្ត បន្តយកចិត្តទុកដាក់បោសសម្អាតបញ្ហាគ្រឿងញៀន ជួញដូរមនុស្ស នៅតាមបណ្តាទីតាំងក្លឹបកម្សាន្ត ខារ៉ាអូខេ ជាដើម៘ ដោយទុករយៈពេលមួយសប្តាហ៍ ដើម្បីចាត់ការរឿងនេះ។

ក្រោយពីមានបទបញ្ជាពីប្រមុខក្រសួងមហាផ្ទៃ អាជ្ញាធរមានសមត្ថកិច្ច បានបន្តចុះអនុវត្តបទបញ្ជាដូចភ្លៀងរលឹម បន្តទប់ស្កាត់និងបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅទូទាំងរាជធានី-ខេត្ត ឱ្យខាងតែបាន៕

RELATED ARTICLES