Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពាក់ខ្សែកមាស១តម្លឹង ចុះតាក់ស៊ី ចោ.../រឆ.../ក់បាត់

ពាក់ខ្សែកមាស១តម្លឹង ចុះតាក់ស៊ី ចោ…/រឆ…/ក់បាត់

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានជិះរថយន្តតាក់ស៊ី ចេញពីខេត្តកោះកុង បំណងទៅលេងផ្ទះកូន នៅឯ ខេត្តតាកែវ លុះមកដល់រាជធានីភ្នំពេញ ត្រូវសាងឡានបន្ត ទៅខេត្តតាកែវ ស្រាប់តែពេលឱនឈ្ងោកយកកាបូបខោអាវ មានជនសង្ស័យម្នាក់ ជិះម៉ូតូមកឆក់ខ្សែកមាស ទម្ងន់ជាង ១តម្លឹង យកទៅបាត់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង០៥នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៤ នៅត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោ ធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីចំណាស់រងគ្រោះ បានជិះរថយន្តតាក់ស៊ី ចេញពីផ្ទះ ឯស្រុកស្រែអំបិល ខេត្តកោះកុង បំណងទៅលេងផ្ទះកូន នៅឯខេត្តតាកែវ លុះមកដល់មុខប៉ុស្តិ៍នគរបាលចោមចៅទី៣ ក៏ឈប់ចុះ ដើម្បីរកជិះរថយន្តតាក់ស៊ី នៅផ្លូវជាតិលេខ៣ បន្តទៅខេត្តតាកែវ។ លុះខណៈដែលចុះពីលើរថយន្ត ស្ត្រីរងគ្រោះរវល់តែឱនយកកាបូបខោអាវ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់ខ្សែកមាស ទម្ងន់១តម្លឹង២ជី បានសម្រេច ជិះគេចទៅបាត់ ហើយក៏មានម៉ូតូ ២គ្រឿងផ្សេងទៀត (ម៉ាកហុងដា ឌ្រីម សេ១២៥ មួយគ្រឿង និង ADV មួយគ្រឿង)  សង្ស័យជាបក្ខពួក បានជិះតាមពីក្រោយ គេចបាត់ភ្លាមៗ។

តាមការបញ្ជាក់ពីស្ត្រីរងគ្រោះ ខ្សែកដែលជនសង្ស័យឆក់យកទៅបាត់នោះ មានទម្ងន់ ១តម្លឹង និងបន្តោង ទម្ងន់២ជី សរុប១តម្លឹង២ជី។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានត្រឹមស្រែកទ្រហោយំ ហើយត្រូវបានអ្នកបើកបររថយន្តតាក់ស៊ីនាំទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកមុខជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES