Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលេ.../ងតុងទីនអនឡាញ មេវេច៣០ម៉ឺនដុល្លារ រត់បាត់

លេ…/ងតុងទីនអនឡាញ មេវេច៣០ម៉ឺនដុល្លារ រត់បាត់

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរាប់រយនាក់ បានផ្ទុះការតវ៉ាសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចជួយអន្តរាគមន៍ដោះ ស្រាយករណី មេតុងទីន ឈ្មោះសាត ធីតា បោកប្រាក់ប្រជាពលរដ្ឋដែលជាកូនតុងទីន អស់ជាង៣០ម៉ឺនដុល្លារ ហើយគេចខ្លួនទៅបាត់។

ករណីប្រជាពលរដ្ឋលើកគ្នាមកតវ៉ារឿងមេតុងទីនវេចលុយរត់នេះ បានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១១ សីហា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលហនុមាន ស្ថិតនៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។

តាមប្រភពស្ត្រីជាកូនតុងទីនម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋរាប់រយនាក់ ដែលប្រមូលផ្តុំតវ៉ា បានបញ្ជាក់ប្រាបថា់ មេតុងទីន ដែលវេចលុយរត់នោះ មានឈ្មោះសាត ធីតា ភេទស្រី អាយុ៣០ឆ្នាំ មានលំនៅត្រង់ចំណុចរង្វង់មូល ហនុមាន ស្ថិតនៅភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកពង់រោទ៍ បានបោកប្រាក់ប្រជាពលរដ្ឋ អស់ជាង៣០ម៉ឺនដុល្លារ ដោយប្រើរូបភាពបើកលេងតុងទីន តាមអនឡាញ (ហ្វេសប៊ុក) ដោយប្រកាសតាមឆាត ថា “តុងទីន មានពី២ក្បាល ១អាទិត្យ ដេញម្តង លេងដោយមានទំនុកចិត្តទំនួលខុសត្រូវខ្ពស់ បើចាប់អារម្មណ៍ឆាតមក តុងទីន មានក្បាល៥០ដុល្លារ និង២០ដុល្លារ”។

ប្រភពដដែល បន្តថា ដោយប្រកាសជាសាធារណៈបែបនេះទើបប្រជាពលរដ្ឋ មានទំនុកចិត្តបាននាំគ្នាចូលរួមលេងតុងទីន ជាមួយមេតុងទីនឈ្មោះ សាត ធីតា នេះ ដោយមានសមាជិក “កូនតុងទីន” ជាង១០០នាក់ ខ្លះលេងក្បាល៥០ដុល្លារ ខ្លះលេងក្បាល២០ដុល្លារ មិននឹកស្មានថា ពេលប្រមូលបានប្រាក់ច្រើន គេចខ្លួន ទើបប្រជាពលរដ្ឋរងគ្រោះលើកគ្នាមកតវ៉ានៅខាងមុខផ្ទះមេតុងទីន សាត ធីតា ដើម្បីសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយ និងចាប់ឃាត់ខ្លួនមេតុងទីននេះ ឱ្យសងប្រាក់ប្រជាពលរដ្ឋវិញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីនេះ សមត្ថកិច្ចសូមឱ្យប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងទៅតុលាការខេត្តស្វាយរៀង ដោះស្រាយ ដោយករណីលេងតុងទីននេះ គឺខុសច្បាប់ គ្មានការអនុញ្ញាត ប្រព្រឹត្តដូចជាល្បែងស៊ីសង ឯជនសង្ស័យឈ្មោះសាត ធីតា រងការចោទប្រកាន់ពីប្រជាពលរដ្ឋប្រើល្បិចឆបោក ដោយប្រើរូបភាពលេងតុងទីន ដោយប្រជាពលរដ្ឋមិនបានសុំច្បាប់អនុញ្ញាត ឬរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចទេ ពេលមេតុងទីន បោកយកប្រាក់ទៅបាត់ ទើបមកប្តឹងសមត្ថកិច្ច និងអាជ្ញាធរ ឱ្យជួយអន្តរាគមន៍ដោះស្រាយ។ ដូច្នេះសូម ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងប្តឹងទៅសាលាដំបូងខេត្តស្វាយរៀងវិញ៕

RELATED ARTICLES