Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍ឡានបុ.../ក ទារសំណ.../ង៨០០ដុល្លារ

គូស្នេហ៍ឡានបុ…/ក ទារសំណ…/ង៨០០ដុល្លារ

ភ្នំពេញ ៖ គូសង្សារ ១គូ ជិះម៉ូតូដឹកគ្នាដើរលេងយប់ លុះមកដល់ត្រង់ចំណុចស្តុប ១កន្លែង ត្រូវរថយន្តទំនើប ១គ្រឿង ជ្រុលមកបុកពីក្រោយ ធ្វើឱ្យម៉ូតូខូចខាតផ្នែកខាងក្រោយតិចតួច ចំណែកខាងនារីជាសង្សារ រងរបួស រលាត់ដៃជើង ស្រាប់តែភាគីម៉ូតូ បានទាមទារសំណងពី ភាគីរថយន្ត ចំនួន៨០០ដុល្លារ លុះចរចាមិនត្រូវគ្នា ក៏ត្រូវសមត្ថកិច្ចចុះវាស់វែងយកទៅរក្សាទុក ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្តុបឋានសួគ៍ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២១៥ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានគូសង្សារ១គូ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KP-9205 ឌុបគ្នាដើរលេង តាមបណ្តោយផ្លូវលេខ២១៥ លុះមកដល់ចំណុចស្តុបឋានសួគ៌ ក៏ឈប់ចាំភ្លើងស្តុប ដោយឈប់នៅហួសគំនូសសម្រាប់អ្នកដើរថ្មើរជើងបន្តិច ក៏ស្រាប់តែរំពេចនោះ ក៏មានបុរសម្នាក់បើករថយន្តទំនើប ១គ្រឿង ម៉ាក FORD Mustang ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BU-2100 បើកបរក្នុងទិសដៅស្របគ្នា ខណៈមកដល់ចំណុចកើតហេតុ បុរសដែលបើករថយន្តបានឱនលើកទូរស័ព្ទ បណ្តាលឱ្យជ្រុលទៅបុកម៉ូតូពីក្រោយ បង្កការខូចខាតបន្តិចបន្តួច និងធ្វើឱ្យនារីជាសង្សារ រងរបួស រលាត់ដៃជើង។

ភ្លាមៗ ម្ចាស់រថយន្តបានចុះពីលើរថយន្ត មកសម្របសម្រួលភាគីខាងម៉ូតូ តែត្រូវភាគីយុវជនជាម្ចាស់ម៉ូតូ ទាម ទារសំណងថ្លៃខូចខាតពីម្ចាស់រថយន្ត ចំនួន៨០០ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែម្ចាស់រថយន្ត សុំសងចំនួន៣០០ដុល្លារ តែម្ចាស់ម៉ូតូមិនព្រម ក្រោយមកភាគីម៉ូតូបានចុះសល់ត្រឹម ៦០០ដុល្លារ តែចរចាមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន រួមជាមួយមន្ត្រីជំនាញចរាចរណ៍ សម្រេចធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីដោះស្រាយបន្តពេលក្រោយ៕

RELATED ARTICLES