Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ.../១ ថ្នាំ.../ញៀ.../ន១៥០០០គ្រាប់

វ៉ៃ…/ខ្នោះ…/១ ថ្នាំ…/ញៀ…/ន១៥០០០គ្រាប់

ខេត្តបាត់ដំបង ៖  ឈ្មួញគ្រឿងញៀនម្នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀន ច្រើនសន្ធឹកសន្ធាប់ (ជាង១ម៉ឺនគ្រាប់) ត្រូវបានមន្ត្រីការិយាល័យជំនាំញនៃស្នងការខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ក្រោយពីបញ្ចប់ការសាកសួរ។

លោកសុខ និមល ស្នងការរងនគរបាលខេត្តបាត់ដំបង ទទូលផែនគ្រឿងញៀន បានបញ្ជាក់ប្រាប់ថា ជនសង្ស័ យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈួម សុខវណ្នី ហៅឃ្លោក ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ “ជួញដូរគ្រឿងញៀន ដោយខុសច្បាប់” ហើយពេលនេះ ត្រូវបានមន្ត្រីការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ជាង១៥៩០០គ្រាប់ រួមនិងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

សូមបញ្ជាក់ថា  ឈ្មួញគ្រឿងញៀនឈ្មោះ ឈួម សុខវណ្នី ហៅឃ្លោកនេះ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។

ជាមួយនឹងការឃាត់ខ្លួនជនម្នាក់នេះ កម្លាំងជំនាញដកហូតបានវត្ថុតាងជាច្រើន រួមមាន ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា) ចំនួន១៩៧៤គ្រាប់ និងបំណែក១ថង់ ទម្ងន់១៩៥៨៦ក្រាម (១៩គីឡូ ៥៨៦ក្រាម)។ ២-កាំភ្លើងខ្លី ១ដើម ម៉ាករ៉ូឡូ ពណ៌ទឹកប្រាក់ មានគ្រាប់ចំនួន២៥គ្រាប់ និងសំបកគ្រាប់ចំនួន៦។  ៣-រថយន្តម៉ាកតូយ៉ូតា កូរ៉ូលឡា ១គ្រឿង រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពទទូលស្គាល់វត្ថុតាង  ទើបនៅថ្ងៃទី០៨ សីហា លោកអធិការក្រុងបាត់ដំបង និងមន្ត្រីការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកសុខ និមល ស្នងការរង បានស្នើសុំគោលការបន្តនីតិវិធីពីលោកស្នងការខេត្ត និងលោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ធ្វើ ការឆែកឆេរលំនៅឋានជនសង្ស័យឈ្មោះឈួម សុខវណ្នី ហៅឃ្លោក នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល រហូត រកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ជាច្រើនសន្ធឹកសន្ធាប់ថែមទៀត។

យោងតាមរបាយការណ៍របស់លោកប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការខេត្ត បានឱ្យដឹងថា វត្ថុតាងដែលដកហូតបានលើកទី២ ពេលចុះឆែកឆេរលំនៅឋាន មន្ត្រីជំនាញ រឹបអូសយកបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន១៣ ៩៩១គ្រាប់។ សរុបវត្ថុតាងគ្រឿងញៀន ដែលដកហូតបាន ទាំង២លើក សរុបចំនួន ១៥ ៩៦៥គ្រាប់៕

RELATED ARTICLES