Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូច្នៃ.../ស៊ីម៉ាំង រោ.../ទ៍ទ្រហឹ.../ង ប៉ូលិសចា.../ប់៤នាក់

ជិះម៉ូតូច្នៃ…/ស៊ីម៉ាំង រោ…/ទ៍ទ្រហឹ…/ង ប៉ូលិសចា…/ប់៤នាក់

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម បានជិះម៉ូតូកែច្នៃស៊ីម៉ាំងម៉ូតូ និងថែមទាំងរោទ៍បំពងសំឡេង ធ្វើឱ្យប៉ះពាល់សណ្តា ប់ធ្នាប់សាធារណៈក្នុងសង្គម និងរំខានការរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមដងផ្លូវព្រះនរោត្តម និងតាមបណ្តាផ្លូវផ្សេងៗទៀតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ត្រូវបាន កម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាប ឃាត់ខ្លួនចំនួន៤នាក់ នាំយកមកអប់រំ។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងជិះម៉ូតូកែច្នៃស៊ីមាំងនេះ បានធ្វើឡើង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅក្នុង ភូមិសាស្ត្រខណ្ឌដូនពេញ។

តាមប្រភពសមត្ថកិច្ច  បានបញ្ជាក់ថា កិច្ចប្រតិបត្តិការបង្ក្រាបក្មេងស្ទាវជិះម៉ូតូបំពង់ស៊ីម៉ាំងប្រែន (កែច្នៃខុសបច្ចេកទេស) នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជាក់ស្តែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្ក្រាបក្មេងស្ទាវដែលបានកែច្នៃស៊ីម៉ាំងបំពង់សំឡេង ធ្វើឱ្យ ប៉ះពាល់សណ្តាប់ធ្នាប់សា ធារណៈក្នុងសង្គម និងរំខានការរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលសមាសភាពទាំងអស់នេះ តែងធ្វើសកម្ម ភាពជិះ នៅលើផ្លូវព្រះនរោត្តម និងតាមបណ្តាលផ្លូវផ្សេងៗទៀតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។

ជាលទ្ធផល សមត្ថកិច្ចបង្ក្រាបបានម៉ូតូស៊ីម៉ាំងប្រែន ចំនួន៤គ្រឿង យកមករក្សាទុក និងបានអញ្ជើញឪពុកម្តាយ អាណាព្យាបាល មកធានា ដោយឱ្យសាមីខ្លួនយកស៊ីម៉ាំងដើម មកប្តូរ និងបានធ្វើការអប់រំ ធ្វើការកិច្ចសន្យា ទើបបានប្រគល់ម៉ូតូខាងលើឱ្យយកទៅប្រើប្រាស់វិញ។

ទិសដៅបន្ត អធិការដ្ឋានបាននិងកំពុងជំរុញការខិតខំបង្ការ ទប់ស្កាតក្មេងទំនើង ក៏ដូចជាបន្តបង្ក្រាបម៉ូតូស៊ីម៉ាំងកែច្នៃស៊ីម៉ាំង ជាប់ជាប្រចាំ៕

RELATED ARTICLES