Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស្រ.../វឹង បើកកង់បីធ្លា.../ក់ទឹកស្អុយ

ផឹកស្រ…/វឹង បើកកង់បីធ្លា…/ក់ទឹកស្អុយ

ភ្នំពេញ ៖ បុរសម្នាក់ បានឱ្យផឹកស៊ីស្រវឹងធ្លាក់ភ្នែក រួចបើកម៉ូតូកង់បីព រេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បង្កឱ្យមានការភ្ញាក់ផ្អើល សំណាងល្អ អ្នកបើកបរមិនមានគ្រោះថ្នាក់អ្វីធ្ងន់។

ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូកង់បី ពណ៌ស ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បានបើកពីលិច ទៅកើត រេពេញផ្លូវ ដល់ចំណុចកើតហេតុ ជ្រុលធ្លាក់ចូលក្នុងប្រឡាប់ទឹកស្អុយ សំណាងល្អ បានពលរដ្ឋជួយទាញស្រង់ឡើងគោក ហើយត្រូវបានក្រុមគ្រួសារនាំយកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះពិនិត្យជាក់ស្តែង ឃើញថា គ្រោះថ្នាក់មិនប៉ះពាល់ដល់អ្នកដទៃ ទើបសមត្ថកិច្ចរករថយន្តស្ទូច លើកយកទៅរក្សាទុកជាបណ្តោះអាសន្ន៕

RELATED ARTICLES