Friday, September 20, 2024
Homeសន្ដិសុខសង្គមផឹកស្រ.../វឹង បើកឡានបុ/...កគេ សង៩០០ដុល្លារ

ផឹកស្រ…/វឹង បើកឡានបុ/…កគេ សង៩០០ដុល្លារ

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹង បានបើករថយន្ត ១គ្រឿង បញ្ច្រាសទិសដៅចរាចរណ៍ រួចជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ដែរកំពុងចតស្ងៀម បណ្តាលឱ្យរងការខូចខាត តែសំណាងល្អមិនមានអ្នករងគ្រោះថ្នាក់ឡើយ។ បន្ទាប់មក ភាគីទាំងសងខាងបានចរចាគ្នាបញ្ចប់រឿង ដោយភាគីបង្កហេតុ បានសងសំណង ៩០០ ដុល្លារ ទៅភាគីរងគ្រោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅបណ្តោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត ១គ្រឿ ង ម៉ាក TOYOTA 4Runner ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-9334 ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកន្លែងកើតហេតុ ដោយសារបើកបរក្នុងស្ថានភាពស្រវឹង និងបញ្ច្រាសទិសដៅ ក៏ជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ម៉ាក Mazda BT-50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-7088 បើកបរទិសដៅពីត្បូង ទៅជើង កំពុងចតរង់ចាំសាច់ញាតិ  បណ្តាលឱ្យរងការខូចខាតរថយន្តទាំងសងខាង សំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើការចរចារគ្នាជិត១ម៉ោង ទើបភាគីរថយន្ត 4Runner បានព្រម សងសំណងទៅភាគីរថយន្ត Mazda BT-50 ចំនួន៩០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

RELATED ARTICLES