Sunday, October 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ.../៩នាក់ ជ.../ក់ថ្នាំញៀ.../នក្នុងខារ៉ាអូខេ

វ៉ៃ…/ខ្នោះ…/៩នាក់ ជ…/ក់ថ្នាំញៀ…/នក្នុងខារ៉ាអូខេ

ខេត្តបាត់ដំបង ៖ មនុស្សប្រុសស្រី ចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ឆ្មក់បង្ក្រាប ឃាត់ខ្លួន នៅចំណុចហាងខារ៉ាអូខេ មួយកន្លែង ក្នុងក្រុងបាត់ដំបង ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅចំណុចហាងខារ៉ាអូខេ មួយកន្លែង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលក្នុងផែនការងារប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាប ករណីជួញដូរ សម្រួលឱ្យប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង និងបានឃាត់ខ្លួនមនុស្សស្រីប្រុស ចំនួន៩នាក់ (ប្រុស៤ ស្រី៥)។

ប្រភពដដែល បន្តថា ជាមួយនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទកេតាមីន ចំនួន១ថង់ និងសម្ភារៈពាក់ព័ន្ធមួយចំនួន។

ជនសង្ស័យទាំង៩នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES