តារាចម្រៀងភ្លេងរីខដ ដែលជាសាខាផលិតកម្មរស្មីហង្សមាស នាងលាង សុផាឡែន ម្ចាស់បទ ”បេះដូង១០០” ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានស្រីម្នាក់បង្ហោះសា បកអាក្រាតថា អ្នកចម្រៀងរូបនេះបានដណ្ដើមប្ដីគេស្រស់ៗតែម្ដង។
ការទម្លាយរឿងអាស្រូវលាង សុផាឡែន ទាក់ទងប្ដីគេនេះ ធ្វើឡើងតាម Account Facebook មួយ ដោយប្រើឈ្មោះថា ”Mekarla Zeelo“ ដោយចោទប្រកាន់តារាចម្រៀងរូបនេះថា ”ស្គាល់ស្រីអ្នកចម្រៀងរូបនេះដែរឬទេ? ស្រីអ្នកចម្រៀងដែលថោកទាបទាក់ទងប្ដីគេ បើទោះជាដឹងថា គេមានប្រពន្ធកូនក៏ដោយចុះ ធ្លាប់តេទៅនិយាយគ្នាស្រួលៗ បែបភាសា មនុស្ស ហើយវាថាឈប់ ធាតុពិត វាមិនបានឈប់នោះទេ ថែមទាំងរំអុកប្ដីគេឲ្យយកវាទៅអនាគតទៀត… ហួសពីការទ្រាំបានហើយ ដែលខ្ញុំត្រូវលាក់ការឈឺចាប់ហ្នឹងតែឯង ដែលមនុស្សដែលថោកទាបរស់បានសុខ ហើយគ្មានអ្នកណាដឹងពីមុខមាត់ពិតវា!!! គេមានប្រពន្ធកូនហើយ នៅប្រើមាយាទថោកទាប ក្នុងការឆក់ប្ដីគេទៀត មិនអាណិតដល់ប្រពន្ធកូនគេដែលមិនដឹងខ្យល់ទៀត… នៅបណ្ដើរគ្នាទៅណាចេញមុខចេញមាត់មិនខ្មាសឆ្កែ ឆ្មា សោះ តែថាទៅបើវាចេះខ្មាស វាធ្វើចឹងទៅមិនរួចទេ។ ចង់ដឹងថាវាមានដែលគិតទេបើរឿងហ្នឹងកើតលើគ្រួសារវាវិញនឹងគិតយ៉ាងម៉េច !!! មើលតែមុខ មិនសមថោកដល់ថ្នាក់ហ្នឹងសោះ តែធាតុពិតថោកហួសពីការស្មាន។ គ្មានសមត្ថភាពរកប្រុសបានឲ្យតែឃើញប្ដីអ្នកណា ទាក់ភ្លាម និយាយទៅស្រលាញ់តែប្ដីគេ មកពីខ្ញុំនិងគ្រួសារជាមនុស្សជឿលើបុណ្យបាប បើប៉ះចំគេ ហ៊ាន ប្រហែលជាស្រីហ្នឹងមិនដឹងទៅជា ស្អីទៅហើយទេ។
ទោះជាយ៉ាងណាអ្នកយកព័ត័មានយើងមិនទាន់អាចទាក់ទងការបំភ្លឺពីតារាចម្រៀងលាង សុផាឡែន បានឡើយ ជុំវិញគេចោទប្រកាន់នាងថា ដណ្ដើមប្ដីគេនេះ ហើយ ”អង្គរធំ” រងចាំការបកស្រាយរបស់នាងជានិច្ច។
លាង សុផាឡែន ធ្លាប់មានមានព័ត៌មានថា នាងមានសង្សារជាតន្ដ្រីករល្បីឈ្មោះម្នាក់ ក្រោយពេលនាងល្បីនៅ Pleng Record នោះ តែអតីតតារាចម្រៀង BIGMAN រូបនេះ ព្យាយាមលាក់ជានិច្ច ហើយស្រាប់តែពេលនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម Facebook កំពុងភ្ញាក់ផ្អើលខ្លាំង ពេលត្រូវម្ចាស់ Accountហ្វេសបុក ឈ្មោះ Makarle Zeelo ចេញមុខបកអាក្រាតថា លាង សុផាឡែន បានដណ្ដើមប្ដីគេ និងកំពុងសាងស្នេហ៏យ៉ាងមានសេចក្ដីសុខ ដោយមិនខ្វល់ពីទឹកភ្នែកប្រពន្ធដើមនោះ៕