Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស៊ី.../ដា.../ច់៣ម៉ឺនដុល្លារ រត់ការចូលទ័ព ជាប់.../ខ្នោះ

ស៊ី…/ដា…/ច់៣ម៉ឺនដុល្លារ រត់ការចូលទ័ព ជាប់…/ខ្នោះ

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនមន្ត្រីយោធាពាក់ស័ក្តិ៤កន្លះម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទឆបោក ករណីស៊ីដាច់ ប្រាក់ជិត៣ម៉ឺនដុល្លារ  យកទៅរត់ការចូលក្របខ័ណ្ឌកងទ័ព តែមិនបានសម្រេច មិនព្រមសងប្រាក់គេវិញ។

មន្ត្រីយោធាដែលត្រូវបានឃាត់ខ្លួន មានឈ្មោះសេក សេងហុង ភេទប្រុស អាយុ៤៩ឆ្នាំ មានលំនៅ ផ្ទះលេខ 24C ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ឃាត់ខ្លួនមន្ត្រីយោធាខាងលើ អនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ពីបទឆបោក ប្រព្រឹត្តនៅផ្ទះលេខ១១៩ ផ្លូវ១១១កា ភូមិក្បាលដំដី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២១ ដែលបទល្មើសមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា មន្ត្រីយោធាពាក់ស័ក្តិ៤កន្លះនេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណៈជនសង្ស័យកំពុងធ្វើដំណើរទៅកន្លែងធ្វើការ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានឱ្យដឹងថា ឈ្មោះ សេក សេងហុង បានប្រើល្បិចកលទុច្ចរិត បញ្ចុះបញ្ចូល និងធ្វើការលួងលោមឱ្យក្រុមគ្រួសារជនរងគ្រោះ រត់ការចូលក្របខ័ណ្ឌកងទ័ព ដោយអួតអាងថា រូបគេមានសមត្ថភាពគ្រប់គ្រាន់ ស្គាល់អ្នកមានអំណាច អាចរត់ការចូលក្របខ័ណ្ឌកងទ័ពបាន ហើយជនសង្ស័យបានតម្រូវ ក្នុង១នាក់ ត្រូវចំណាយទឹកប្រាក់ ១៣ ០០០ដុល្លារ និងអាចទទួលបានស័ក្តិ២ ហើយបើសិនជាត្រូវចំណាយអស់ទឹកប្រាក់ ១៤ ០០០ដុល្លារ នឹងអាចទទួលបានស័ក្តិ៣ ពាក់លើស្មា ដោយជនសង្ស័យបានបញ្ចុះបញ្ចូលឱ្យក្រុមគ្រួសារជនរងគ្រោះ បំពេញបែបបទ ដើម្បីសុំចូលក្របខ័ណ្ឌកងទ័ពផងដែរ។

ដោយចាញ់បោកការលួងលោម ជនរងគ្រោះបានជឿជាក់លើឈ្មោះសេក សេងហុង ហើយបានប្រគល់ទឹក ប្រាក់សរុបចំនួន ២៧ ០០០ដុល្លារ ឱ្យទៅជនសង្ស័យ ដោយជនសង្ស័យបានធានាថានឹងយកទៅរត់ការចូលក្របខ័ណ្ឌកងទ័ព លើឈ្មោះ២នាក់ ម្នាក់ពាក់ស័ក្តិ២ និងម្នាក់ពាក់ស័ក្តិ៣។ ពាក្យបណ្តឹងរបស់ជនរងគ្រោះ បញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះ គឺមានរយៈពេល ៣ឆ្នាំហើយ ជនសង្ស័យមិនមានការឆ្លើយតបនូវអ្វីដូចដែលគេបានសន្យានោះទេ ផ្ទុយទៅវិញ ជនសង្ស័យតែងតែយកការដោះសាមិនឈប់ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES