Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋស្នើអាជ្ញាធរកា.../ត់ដើមឈើងា.../ប់ ជាប់ផ្លូវជាតិ

ពលរដ្ឋស្នើអាជ្ញាធរកា…/ត់ដើមឈើងា…/ប់ ជាប់ផ្លូវជាតិ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពីការព្រួយបារម្ភ ក្រោយពីបានឃើញដើមឈើមួយដើម មានទំហំធំគួរសម ហើយមានសភាពងាប់មែក ស្ទើរទាំងស្រុងទៅហើយ ដុះអមដងផ្លូវជាតិលេខ៤១ ត្រង់ចន្លោះចំណុចគីឡូម៉ែត្រលេខ៥ ខាងត្បូង ស្ពានគុណគ្រូ ក្នុងភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខ្លាចបាក់សង្កត់អ្នកដំណើរ ហេតុនេះ សូមស្នើឱ្យអាជាធរពាក់ព័ន្ធជួយកាត់ចេញ។

អ្នកភូមិ បានប្រាប់ថា ដើមឈើ ១ដើមនេះ បានងាប់និងជ្រុះស្លឹកស្ទើរអស់ទៅហើយ ខ្លាចតែថ្ងៃណាមួយ វាអាចនឹងបាក់មែក រលំដើម ធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរឆ្លងកាត់ជាយថាហេតុ ដូច្នេះហើយទើបពួកគាត់ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងជំនាញ មកពិនិត្យ កាត់ចោល ចៀសវាងបង្កគ្រោះគ្មានអ្នកទទួលខុសត្រូវ។

អ្នកភូមិ បានបន្តថា បើសិនអាជ្ញាធរមិនមានសម្ភារៈកាត់រំលំទេ គ្រាន់តែមានការអនុញ្ញាតឱ្យពួកគាត់កាត់ខ្លួនឯងក៏បាន ពីព្រោះដើមឈើនេះ មែកមានសភាពពុកផុយដោយអន្លើ ទើបពួកគាត់មិនចង់ទុកវាបន្តទៅមុខទៀត ការ ពារបាក់សង្កត់អ្នកដើរឆ្លងកាត់រាល់ថ្ងៃ ពីព្រោះកន្លងនៅតំបន់ខ្លះក៏មានបាក់ដើមលើរថយន្ត លើមនុស្ស តាមដងផ្លូវ គឺគ្មាននណាទទួលខុសត្រូវឡើយ តែបើពលរដ្ឋចង់កាប់ ទាល់តែមានការស្នើសុំពីអាជ្ញាធរ៕

RELATED ARTICLES