Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះប្តីប្រពន្ធ២គូ លួ.../ចម៉ូតូ៧គ្រឿង

វ៉ៃ…/ខ្នោះប្តីប្រពន្ធ២គូ លួ…/ចម៉ូតូ៧គ្រឿង

ខេត្តកណ្តាល ៖ ជនសង្ស័យជាប្តីប្រពន្ធ ចំនួន២គូ ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម និងធ្លាប់លួចម៉ូតូបានសម្រេចដល់ទៅ ៧គ្រឿងរួចមកហើយ ទីបំផុតអស់លក្ខណ៍ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់វាយខ្នោះបានទាំង៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមចោរគូស្នេហ៍នេះ បានធ្វើឡើង កាលពីវេលារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមូលដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំលោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ អធិការរងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបើកការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៤នាក់ (ប្តីប្រពន្ធ ២គូ) ពាក់ព័ន្ធនឹងករណីអំពើលួច ចំនួន៧ករណី នៅសង្កាត់កំពង់សំណាញ់ ៤ករណី និងសង្កាត់តាខ្មៅ ៣ករណី។

ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES