Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បសម្បុ.../កចោរលួ.../ចម៉ូតូ វ៉ៃ.../ខ្នោះ៩នាក់

បង្ក្រា…/បសម្បុ…/កចោរលួ…/ចម៉ូតូ វ៉ៃ…/ខ្នោះ៩នាក់

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ១ក្រុម ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍ចោមចៅទី៣ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធបទល្មើសលួចកាច់សោកម៉ូតូ ដោយចុះបង្ក្រាបដល់ចំណុចបន្ទប់ជួលមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យសរុប ចំនួន៩នាក់ (ស្រី១) នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបសម្បុកចោរលួចម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ច បានឱ្យដឹងថា ក្រុមជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន សរុបមានចំនួន៩នាក់ (ប្រុស៨ ស្រី១) ពាក់ព័ន្ធទៅនឹងបទល្មើសលួចម៉ូតូ នៅក្នុងមូលដ្ឋាន កាលពីពេលកន្លងមក។

សមត្ថកិច្ច បានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវមុខសញ្ញាលួចទ្រព្យសម្បត្តិ ឈានដល់ចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យដែលកំពុងប្រមូលផ្តុំគ្នាក្នុងបន្ទប់ជួល ចាប់បាន៩នាក់ (ស្រី១)។ ក្រោយពីឃាត់ខ្លួនបាន ជនទាំង៩នាក់ ត្រូវបាននាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES