Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានសុខៗ ភ្លើ.../ងឆេះ.../ខ្ទេច

បើកឡានសុខៗ ភ្លើ…/ងឆេះ…/ខ្ទេច

ខេត្តស្វាយរៀង ៖ រថយន្តហ៊ីយ៉ាន់ដាយ យីឌុប ១គ្រឿង ខណៈដែលកំពុងបើកបរតាមផ្លូវសុខៗ សង្ស័យឆ្លងប្រព័ន្ធភ្លើង ស្រាប់តែកើតមានអណ្តាតភ្លើងឆាបឆេះ បណ្តាលឱ្យខូចខាតអស់កាប៊ីនមុខ និងបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរនោះ នាំគ្នាជួយពន្លត់ទាន់ពេល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤៥រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវ៣១៥ ស្ថិតក្នុងភូមិអូរសំដី ឃុំពោធិរាជ ស្រុកស្វាយជ្រំ។

រថយន្តដែលរងការឆាបឆេះ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទយ៉ីឌុប ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1666 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទយ៉ីឌុប ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1666 កំពុងបើកបរតាមដងផ្លូវសុខៗ លុះមកដល់ត្រង់ចំណុចកើតហេតុ  សង្ស័យឆ្លងប្រព័ន្ធភ្លើង ស្រាប់តែឃើញមានផ្សែងហុយខ្មួលខ្មាញ់ រួចក៏មានអណ្តាតភ្លើងឆាបឆេះម៉ាស៊ីន ធ្វើឱ្យផ្អើលដល់បងប្អូនប្រជាពលរដ្ឋ អ្នកភូមិ នៅក្បែរនោះ នាំគ្នាជួយពន្លត់បាន ទាន់ពេល។

នៅក្នុងហេតុការណ៍ខាងលើ គ្រាន់តែបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកម៉ាស៊ីនតែប៉ុណ្ណោះ ប៉ុន្តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES