Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុត.../ទៀនវស្សា ឆេះ.../ផ្អើ.../លវត្តវាលស្បូវ

ដុត…/ទៀនវស្សា ឆេះ…/ផ្អើ…/លវត្តវាលស្បូវ

ភ្នំពេញ ៖ រោងស័ង្កសី ១កន្លែង នៅក្បែរព្រះវិហារវត្តវាលស្បូវ ដែលព្រះសង្ឃសង់ឡើង ដើម្បីដុតទៀនវស្សា ក្នុងរដូវចូលវស្សា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង និងត្រូវបានរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ទាន់ពេល។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចក្នុងបរិវេណវត្តវាលស្បូវ ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពព្រះសង្ឃដែលគង់នៅក្នុងវត្តវាលស្បូវ បានបញ្ជាក់ប្រាបថា ដោយសារតែខែនេះ ជារដូវចូលព្រះវស្សា ទើបព្រះវិហារ ត្រូវដុតទៀនវស្សា ទាំងយប់ទាំងថ្ងៃ ប៉ុន្តែដោយសារតែមិនមានអ្នករង់ចាំមើល ទើបខាងវត្តបានសម្រេចសង់រោងស័ង្កសីមួយ ជាប់ខ្លោងទ្វារព្រះវិហារ ដើម្បីដុតទៀនវស្សា ទាំងយប់ទាំងថ្ងៃ ។

ប្រភពដដែល បន្តថា លុះដល់យប់ថ្ងៃកើតហេតុ ទៀននៅតែបន្តដុតទុកចោលដូចសព្វដង ហើយព្រះសង្ឃដែលគង់នៅក្នុងវត្ត ក៏បាននិមន្តចូលទៅសិងអស់។ លុះដល់ពេលកើតហេតុ ដោយធុំក្លិនឈ្ងៀមផ្សែងភ្លើងខ្លាំងខុសពីធម្មតា ទើបព្រះសង្ឃដែលគង់នៅក្នុងកុដិជិត នោះ និមន្តចេញមកមើល ស្រាប់តែឃើញមានភ្លើងកំពុងឆាបឆេះចេញពីក្នុងរោងដុតទៀន ជាប់នឹងព្រះវិហារ ទើបនាំគ្នាឆោឡោផ្អើលពុទ្ធបរិស័ទ និងព្រះសង្ឃ នាំគ្នាយកទឹក បំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ តែមិនអាចទប់ស្កាត់បាន ក៏នាំគ្នារាយការណ៍ជូនកម្លាំងសមត្ថកិច្ច សុំជំនួយរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍។

បន្តិចក្រោយមក ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ១គ្រឿង បានមកដល់ ហើយបានបាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង ដោយមិនបង្កឱ្យមានការរាលដាលទៅដល់ព្រះវិហារ ឬកុដិរបស់ព្រះសង្ឃនៅក្បែរនោះឡើយ ហើយក៏មិនបង្កឱ្យមនុស្សរងរបួសដែរ គ្រាន់តែខូចខាតទៀនវស្សាក្នុងរោង មួយចំនួនប៉ុណ្ណោះ៕

RELATED ARTICLES