Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងឡានលួ.../ចឡានម៉ូតូ ជា.../ប់ខ្នោះ

ជាងឡានលួ…/ចឡានម៉ូតូ ជា…/ប់ខ្នោះ

ភ្នំពេញ ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង និងរថយន្ត ១គ្រឿង បានសម្រេច  រួចព្យាយាមរត់គេចខ្លួនបាត់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវសមតត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចរថយន្តនិងម៉ូតូនេះ បានកើតឡើង លើកទី១-នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ (លួចម៉ូតូ) និងលើកទី២-នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ (លួចរថយន្ត)។ រហូតមកដល់វេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅត្រង់ចំណុចផ្ទះជួលលេខ១៦អា ផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ជនសង្ស័យលួចម៉ូតូនិងរថយន្ត ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះសៀង ណារ៉ូត ហៅរ៉ូត ភេទប្រុស មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលលេខ១៦អា ផ្លូវ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមនោរម្យ កាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះជួលលេខ១៦អា ផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ពាក់ព័ន្ធករណី លួចម៉ូតូ និងរថយន្ត ប្រព្រឹត្តនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ (លួចយកម៉ូតូ) និងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ (លួចរថយន្ត)។

ជាមួយនេះ សមត្ថកិច្ចបានធ្វើការដកហូតសម្ភារៈវត្ថុតាង រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា  CLICK 125i ពណ៌ស ពាក់ស្លាកលេខ 1GC-4784 (ជារបស់ជនរងគ្រោះ) និងរថយន្ត១គ្រឿង ម៉ាក SUZUKI SIDEKICK ពណ៌ស ស៊េរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8234 (ជារបស់ជនរងគ្រោះ)។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES