Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ូតូបុកកង់បីក្រឡា.../ប់ សង១០០ដុល្លារ

ម៉ូតូបុកកង់បីក្រឡា…/ប់ សង១០០ដុល្លារ

ភ្នំពេញ ៖ បុរស ២នាក់ជិះម៉ូតូ ១គ្រឿង ដឹកគ្នាក្នុងល្បឿនយ៉ាងលឿន និងថែមទាំងបំពានភ្លើងស្តុបពណ៌ក្រហម ធ្វើឱ្យជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ដែលកំពុងបើកបត់ឆ្លងផ្លូវ ពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បី ក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កឱ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ៤៦៦ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HN-3670 ដឹកកូនប្រុសអាយុ៣ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូង ទៅជើង លុះមកដល់ ចំណុចកើតហេតុ ភ្លើងស្តុបអាទិភាព បានបត់ឆ្វេងឆ្លង ផ្លូវ ឆ្ពោះទៅផ្លូវលេខ៤៦៦ ស្រាប់តែរំពេចនោះ ក៏មានបុរស២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-9843 បោះពួយតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិស ដៅពីជើង ទៅត្បូង បញ្ច្រាសទិសគ្នា ហើយមិនគោរពភ្លើងស្តុប ជ្រុលទៅបុកម៉ូតូកង់បី ចំផ្នែកខាងក្រោយចំហៀងខាងស្តាំ យ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បី ក្រឡាប់ផ្ងារជើងមួយចំហៀង រងការខូចខាត ចំណែកឪពុកកូនដែលជិះម៉ូតូកង់បី រងរបួសតិចតួចប៉ុណ្ណោះ។ ដោយឡែក ភាគីម៉ូតូរងការខូចខាតបាក់ខ្នងកង់ វៀចជំពាស់ រីឯអ្នកជិះម៉ូតូទាំង២នាក់ គ្រាន់តែរងរបួសរលាត់ជើងតិចតួច មិនបានទៅមន្ទីរពេទ្យនោះឡើយ។ ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា ដោយខាងម៉ូតូ សងសំណងទៅខាងម៉ូតូកង់បី ចំនួន ១០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES