Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងបើកឡានភ្ញៀវដើរលេង បុ.../កគេរបួ.../ស២នាក់

ជាងបើកឡានភ្ញៀវដើរលេង បុ…/កគេរបួ…/ស២នាក់

ភ្នំពេញ ៖ ជាងជួសជុលរថយន្តម្នាក់ បានបើករថយន្ត ១គ្រឿង ដែលភ្ញៀវយកមកដាក់ឱ្យជួសជុល ស្រាប់តែជ្រុលទៅបុកម៉ូតូ ១គ្រឿង បណ្តាលឱ្យអ្នកជិះម៉ូតូ ២នាក់ រងរបួសធ្ងន់ បន្ទាប់មក ជាងរថយន្តនោះ បានទុក រថយន្តចោល រួចរត់គេចបាត់។ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ទើបសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនបង្កជាអ្នកបើកបររថយន្តបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះប៉ូច នោ ភេទប្រុស មុខរបរជាងជួសជុលរថយន្ត មានលំនៅ ភូមិទ័ពស្តេច ឃុំត្រពាំងសាលាកើត ស្រុកបន្ទាយមាស ខេត្តកំពត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានស្រាវជ្រាវឃាត់ ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីបើកបររថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នប២-៧៧២៧ បង្កគ្រោះ ថ្នាក់ចរាចរណ៍ បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ កាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយជនបង្កហេតុ បានទុករថយន្តចោល រួចរត់គេចបាត់។

ប្រភពដដែល បន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ នប២-៧៧២៧ បើកបរដោយឈ្មោះប៉ូច នោ ជាជាងជួសជុលរថយន្ត បានបើករថយន្តខាង លើ ដែលជារថយន្តរបស់ភ្ញៀវ យកមកឱ្យខ្លួនជួសជ្រុល ធ្វើឱ្យជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1AD-0846 បណ្តាលឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើរ របួសធ្ងន់។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានរត់ចោលកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូ និងរួមដំណើរ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឈានដល់ការឃាត់ខ្លួនអ្នកបើកបរបង្កហេតុ មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយករថយន្តម៉ាក Tundra ពណ៌ស ពាក់ស្លាកលេខ ន-ប២-៧៧២៧ ដែលភ្ញៀវយកជុសជួល មកបើកដើរលេង រួចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES