Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាវុធហត្ថចា.../ប់ប៉េអឹម ឈូ.../សឆាយដីព្រៃខុ.../សច្បាប់

អាវុធហត្ថចា…/ប់ប៉េអឹម ឈូ…/សឆាយដីព្រៃខុ…/សច្បាប់

ខេត្តស្ទឹងត្រែង ៖ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានចេញមកបញ្ជាក់ពីករណីដែលកម្លាំងអាវុធហត្ថ ចាប់បញ្ជូនជនជាប់ចោទម្នាក់ ជាអតីតមន្ត្រីកងរាជអាវុធហត្ថ (ប៉េអឹម) បញ្ជូនទៅពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងករណីកាប់រានព្រៃ ឈូសឆាយដីព្រៃដោយខុសច្បាប់ បែរជាត្រូវបានក្រុមគ្រួសាររបស់ជនជាប់ចោទព្យា យាមរារាំង។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ជនត្រូវចោទ មានឈ្មោះឡុង សាម៉េត ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានកងរាជអាវុធហត្ថ អនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកផុន វណ្ណា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តស្ទឹងត្រែង លេខ៨៦២ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ក្នុងដីកាបានបញ្ជាក់អំពីប្រភេទបទល្មើសដែលចោទប្រកាន់ និងអត្តបទច្បាប់ដែលកំណត់ និងបង្ក្រាបបទល្មើស ៖ បទកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅបរិវេណដីអនុតំបន់ ឃ របស់ក្រុមហ៊ុនសលសុភាពាណិជ្ជ ចំណុចស្រែតាចាន់ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងបញ្ញត្តផ្តន្ទាទោស តាមមាត្រា៩៧ កថាខណ្ឌទី១ ចំណុចទី៦ នៃច្បាប់ស្តីពីព្រៃឈើ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា តាមការស្នើសុំរបស់ចៅក្រមស៊ើបសួរ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឺងត្រែង បាននាំជនត្រូវចោទខាងលើ ពីសាលាដំបូងដំបូងខេត្តស្ទឹងត្រែង ទៅឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹង ត្រែង ប៉ុន្តែពេលកំពុងនាំខ្លួននោះ មានក្រុមគ្រួសាររបស់ជនត្រូវចោទ មករារាំង និងថតរូបកម្លាំងកងរាជអាវុធហត្ថ លុះក្រោយពីកម្លាំងកងរាជអាវុធហត្ថបានពន្យល់អំពីនីតិវិធីដល់ពួកគាត់ហើយ ពួកគាត់ក៏បានបញ្ឈប់ការ រារាំង៕

RELATED ARTICLES