Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹ.../ងស្រីមិនស្រលាញ់ ប្រុសបើកឡានបុ.../ករះ

ខឹ…/ងស្រីមិនស្រលាញ់ ប្រុសបើកឡានបុ…/ករះ

ភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់ បានចាប់ចិត្តស្នេហាលើនារីជាអ្នកលក់ទឹកត្នោតជូរម្នាក់ រហូតដល់ទ្រាំលាក់តទៅទៀតលែងបាន ក៏ដាច់ចិត្តសារភាពស្នេហ៍ តែខាងស្រីមិនចាប់អារម្មណ៍ មិនព្រមទទួលស្នេហ៍ ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូង ទៅផឹកស្រាបំបាត់ទុក្ខ រហូតស្រវឹងធ្លាក់ភ្នែក បើករថយន្តត្រឡប់ទៅផ្ទះវិញ ជ្រុលបុករះកន្លែងប៉ះកង់-ម៉ូតូ បណ្តាលឱ្យខូចខាតខ្ទេច សំណាងមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ត្រង់ស្តុបទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-9610 បើកចេញពីផ្លូវទួលពង្រ ធ្វើដំណើរឆ្លងផ្លូវពីត្បូង ទៅជើង ចូលមកផ្លូវវេងស្រេង ក្នុងល្បឿន យ៉ាងលឿន លុះដោយសារបួងចង្កូតមិនទាន់ ក៏ទៅឡើងលើខឿន ជ្រុលទៅបុកធុងខ្យល់កន្លែងប៉ះកង់-ម៉ូតូ រុញផ្ទប់នឹងបង្គោលស្លាកចរាចរណ៍ បណ្តាលឱ្យខូចខាតសម្ភារៈអស់ជាច្រើន តែសំណាងល្អមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលផ្នែកជំនាញចរាចរណ៍ ធ្វើការវាស់វែង រួចស្ទូច យករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន រង់ចាំដោះស្រាយបន្តនៅពេលក្រោយ។

តាមសម្តីបុរសជាអ្នកបើកបររថយន្តបង្កហេតុ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនផឹកស្រាស្រវឹង រួចបើករថយន្តបុករះបែបនេះ ក៏ដោយសារតែតូចចិត្តរឿងសុំស្នេហ៍នារីលក់ទឹកត្នោតជូរ មិនបាន ក៏ទៅផឹកស្រារហូតដល់ស្រវឹង និងឈានដល់ការបើករថយន្តបុករះបែបនេះតែម្តង៕

RELATED ARTICLES