Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បជល់មាន់ ចា.../ប់មាន់៣ក្បា.../ល ម៉ូតូ១០គ្រឿង

បង្ក្រា…/បជល់មាន់ ចា…/ប់មាន់៣ក្បា…/ល ម៉ូតូ១០គ្រឿង

ខេត្តបន្ទាយមានជ័យ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ ១ក្រុម បានបបួលគ្នាលួចលាក់ជល់មាន់នៅក្នុងព្រៃ លុះសមត្ថកិច្ចចុះបង្ក្រាប ធ្វើឱ្យក្រុមអ្នកញៀនល្បែងដឹងខ្លួន រត់ចែកជើងគ្នាអស់ ដោយបន្សល់ទុកមាន់ជល់ ៣ក្បាល និងម៉ូតូ ១០គ្រឿង ត្រូវសមត្ថកិច្ចដកហូតយកមករក្សាទុក។

ប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់នេះ បានធ្វើឡើង កាលពីពេលថ្មីៗនេះ ស្ថិតនៅចំណុចព្រៃ១កន្លែង ក្បែភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី។

លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបុរី បានបញ្ជាក់ប្រាប់ថា ក្រោយទទួលព័ត៌មានពីអា ជ្ញាធរមូលដ្ឋាន ថាមានកន្លែងបញ្ជល់មាន់ ១កន្លែង លួចបើកលេងនៅក្នុងព្រៃ ក្បែរភូមិ លោកបានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបុរី និងកម្លាំងប៉ុស្តិ៍នគរបាលចំណោម បានចុះប្រតិបត្តិការបង្ក្រាបអ្នកញៀនល្បែងទាំងនោះភ្លាមៗ តែពួកគេដឹងមុន បានរត់គេចខ្លួនអស់ ដោយចាប់បានតែមាន់ជល់ ៣ក្បាល សង្វៀន១ និងម៉ូតូ ១០គ្រឿង។

លោកអធិការ បញ្ជាក់ថា ក្រោយបង្ក្រាប កម្លាំងបានរឹបអូសបានសម្ភារៈជាវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមង្គលបុរី៕

RELATED ARTICLES